Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៣០.៨០០នាក់ និងរបួស៧២.២៩៨នាក់!

ក្រសួងសុខភាពដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះថា ចំនួនអ្នកស្លាប់របស់ប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣០,៨០០នាក់ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣។

Update៖ រុស្ស៊ីថា សមយុទ្ធ​យោធារបស់ណាតូ គឺជាការបង្កជម្លោះ ដែលត្រូវប្រឈមមុខ​ជាមួយ​រុស្ស៊ី​!

អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី Nikolay Patrushev បាននិយាយថា សមយុទ្ធរបស់កងកម្លាំងណាតូ ដែលកំពុងធ្វើ នៅអឺរ៉ុប។ គឺជាការប្រឈមមុខដាក់គ្នា ជាមួយរុស្ស៊ី។

Update៖ អ៊ីស្រាអែលប្រើយុទ្ធសាស្ត្រ បង្អត់អាហារប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា!

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិស្បៀងអាហារ កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា ការប្រើប្រាស់យុទ្ធនាការបង្អត់អាហារ របស់អ៊ីស្រាអែលមកលើប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា។ គឺជា “អំពើប្រល័យពូជសាសន៍” ដោយនិយាយថាអ៊ីស្រាអែល កំពុងប្រើប្រាស់អាហារ និងភាពអត់ឃ្លានជាអាវុធសម្លាប់មនុស្ស។

Update៖ ទាហានជើងទឹកអាមេរិកបាញ់ទម្លាក់ដ្រូន២គ្រឿង របស់ក្រុមហ៊ូទី នៅសមុទ្រក្រហម!

យោធាអាមេរិក បានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា ខ្លួនបានធ្វើការវាយប្រហារ លើយន្តហោះគ្មានមនុស្សបើក របស់ក្រុម Houthis ចំនួន២គ្រឿង នៅក្នុងតំបន់ដែលគ្រប់គ្រង ដោយប្រទេសយេម៉ែន។

Update៖ ការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា កាលពីថ្ងៃពុធ ស្លាប់ទាហានអ៊ីស្រាអែលម្នាក់និងរបួស១៣នាក់!

ទាហានអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃពុធថា កងទ័ពអ៊ីស្រាអែលម្នាក់បានស្លាប់ និង13នាក់ផ្សេងទៀតបានរងរបួស ក្នុងនោះមាន 6 នាក់របួសធ្ងន់ធ្ងរ។

ប្រទេសអាល្លឺម៉ង់ រកឃើញគ្រោងឆ្អឹងមនុស្សរាប់ពាន់នាក់ ក្នុងផ្នូរដ៏ធំមួយ!

អ្នកបុរាណវត្ថុវិទូ៖ និយាយថា ពួកគេបានរកឃើញផ្នូរដ៏ធំបំផុត ដែលមិនធ្លាប់មាននៅក្នុងទ្វីបអឺរ៉ុប នៅឯទីតាំងមួយ នៅភាគខាងត្បូងប្រទេសអាល្លឺម៉ង់។

Update៖ រុស្ស៊ីច្រានចោល ការសម្រេច របស់តុលាការអន្តរជាតិដែលចេញដីកា ចាប់ខ្លួនមេទ័ពរុស្ស៊ី២រូប!

អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក Dmitry Peskov បាន​និយាយថា ប្រទេស​រុស្ស៊ី មិនមែនជា​ភាគី​នៃ​លក្ខន្តិកៈ​ទីក្រុង​រ៉ូម​នៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ទេ ។ ដូច្នេះហើយ​យើង​នឹងមិន​ទទួលស្គាល់​សេចក្តីសម្រេច​ណាមួយ​ដែល​ប្រគល់​ដោយ ICC ដែលមាន​មូលដ្ឋាន​នៅ​ទី​ក្រុងឡាអេ​ទេ​។

Update៖ ស្របពេលនាយករដ្ឋមន្ត្រី​ក្រិក ធ្វើទស្សនកិច្ចនៅទីក្រុង Odesa បែរជារុស្ស៊ីវាយប្រហារគ្មានឈប់ឈរ!

ខណៈពេលប្រធានាធិបតី អ៊ុយក្រែនលោក Volodymyr Zelenskyy កំពុងអមដំណើរ នាយករដ្ឋមន្រ្តីនៃប្រទេសក្រិក ទៅទស្សនកិច្ច ទីក្រុងOdesa កាលពីថ្ងៃពុធ។ បែរជារុស្ស៊ី ធ្វើការវាយប្រហារគ្មានឈប់ឈរ បណ្ដាលឱ្យស្លាប់ និងរបួសច្រើននាក់។

សមាជិកអង្គការ ណាតូ ចំនួន១០ប្រទេស ធ្វើសមយុទ្ធយោធា នៅប្រទេសប៉ូឡូញ! 

កងទ័ពមកពីប្រទេសសមាជិក NATO ចំនួន 10 បានចូលរួមក្នុងសមយុទ្ធពហុជាតិ កម្រិតប្រតិបត្តិការ និងយុទ្ធសាស្ត្រក្នុងប្រទេសប៉ូឡូញ ។ ដែលជាផ្នែកមួយ នៃសមយុទ្ធយោធាដ៏ធំបំផុត របស់សម្ព័ន្ធមិត្តក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។

គ្រោះធម្មជាតិ ភ្លៀងនិងធ្លាក់ព្រិលនៅប្រទេសប៉ាគីស្ថាន បណ្ដាលឱ្យស្លាប់៣៦នាក់!

មន្ត្រីបាននិយាយ កាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់មនុស្ស36នាក់បានស្លាប់ និងរាប់សិបនាក់ទៀតបានរងរបួស។