Update៖ ផ្ទុះភ្នំភ្លើងនៅឥណ្ឌូណេស៊ី ជម្លៀសមនុស្សរាប់ពាន់នាក់ ខណៈស្លាប់១០នាក់!

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃអង្គារ(ទី៥ខែតុលា)ថា អាជ្ញាធរឥណ្ឌូនេស៊ី កំពុងធ្វើការជម្លៀសមនុស្សរាប់ពាន់នាក់ ចេញពីតំបន់ដែលរងផលប៉ះពាល់ដោយការផ្ទុះភ្នំភ្លើង Lewotobi Laki-laki នៅលើកោះ Flores ក្នុងខេត្ត East Nusa Tenggara ។

Update៖ អ៊ីស្រាអែល ប្រកាសកេណ្ឌកងទ័ពចំនួន៧.០០០ នាក់បន្ថែមទៀត!

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant កាលពីថ្ងៃច័ន្ទ(ទី៤ខែវិច្ឆិកា)បានចេញបទបញ្ជាថ្មី១ ដោយសម្រេចបង្កើនកងទ័ព7,000នាក់ ដើម្បីបំពេញតម្រូវការ ក្នុងសង្គ្រាមបច្ចុប្បន្ន..!។ -ប្រភពពីសារព័ត៌មានAnadolu នៅថ្ងៃអង្គារសប្តាហ៍នេះ។

Update៖ អ៊ីស្រាអែល វាយប្រហារលើជ៉ំរ៉ំភៀសខ្លួនហ្គាហ្សាស្លាប់៣៤នាក់!

យោងតាមប្រភពវេជ្ជសាស្ត្របានឱ្យដឹងថា ជនជាតិប៉ាឡេស្ទីន 34 នាក់បានស្លាប់ក្នុងការវាយប្រហារតាមអាកាសជាបន្តបន្ទាប់របស់អ៊ីស្រាអែលទៅលើតង់ និងផ្ទះជនភៀសខ្លួននៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃអង្គារ(ទី៥ខែវិច្ឆិកា) ខណៈដែលកងទ័ពបានបង្កើនការវាយលុកនៅភាគខាងជើងនៃតំបន់ជុំវិញ។ ប្រភពពីសារព័ត៌មានAnadolu នៅថ្ងៃអង្គារសប្តាហ៍នេះ។

Update៖ ក្រុមស៉ើបអង្កេតសម្ងាត់អាមេរិក អះអាងថា រុស្ស៊ីបានព្យាយាមបំពុលព័ត៌មាន ក្នុងការបោះឆ្នោត!

ក្រុមស៉ើបអង្កេតសម្ងាត់របស់អាមេរិក សង្កេតឃើញថា រុស្ស៊ីកំពុងធ្វើការជុំវិញសុចរិកភាពនៃការបោះឆ្នោតនៅអាមេរិក ដែលមានបំណងបំផ្លាញទំនុកចិត្ត និងបង្កការបែកបាក់គ្នាក្នុងចំណោមជនជាតិអាមេរិក។ ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ។

Update៖ យុទ្ធជនស្ម័គ្រចិត្តតៃវ៉ាន់ទីពីរ បានស្លាប់ក្នុងសង្រ្គាមអ៊ុយក្រែន!

ក្រសួងកោះតៃវ៉ាន់ បានឱ្យដឹងថា ពលរដ្ឋតៃវ៉ាន់ទីពីរដែលស្ម័គ្រចិត្តជួយអ៊ុយក្រែនក្នុងការប្រយុទ្ធនឹងរុស្ស៊ី ត្រូវបានស្លាប់បន្ទាប់ពីយុទ្ធជនស្ម័គ្រចិត្តតៃវ៉ាន់ដំបូងគេបានស្លាប់នៅ សមរភូមិអ៊ុយក្រែន កាលពី ខែ វិច្ឆិកា ឆ្នាំ ២០២២។ ប្រភពពីសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ…

Update៖ ការបោះឆ្នោតប្រធានាធិបតីអាមេរិក ចាប់ផ្តើមដំណើរការហើយ!

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ឆ្នាំ២០២៤ បានចាប់ផ្តើមហើយនៅថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ដោយការបោះឆ្នោតនៅកន្លែងដំបូងគេ បានប្រព្រឹត្តទៅនៅ Dixville Notch ដែលជាសហគមន៍តូចមួយ ស្ថិតក្នុងរដ្ឋ New Hampshire។ ប្រភពពីសារព័ត៌មាន AFP។

Update៖ កូរ៉េខាងជើង បាញ់មីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីមួយគ្រាប់ មុនការបោះឆ្នោតប្រធានាធិបតីអាមេរិក!

យោធាក្រុងសេអ៊ូលបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយគ្រាប់នៅថ្ងៃអង្គារ (ទី៥ ខែវិច្ឆិកា) ដែលជាការបាញ់បង្ហោះលើកទីពីររបស់ទីក្រុងព្យុងយ៉ាងក្នុងរយៈពេលប៉ុន្មានថ្ងៃ និងប៉ុន្មានម៉ោងមុនពេលប្រជាជនអាមេរិកបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី។ប្រភពពីសារព័ត៌មានCNA នៅព្រឹកថ្ងៃអង្គារទី 5 ខែវិច្ឆិកានេះ។

Update៖ កងកម្លាំងអ៊ីស្រាអែល បានសម្លាប់ គ្រូពេទ្យ២នាក់ក្នុងមណ្ឌលសុខភាពនៅភាគខាងត្បូងប្រទេសលីបង់! 

ក្រសួងសុខាភិបាលលីបង់ បាននិយាយ កាលពី ថ្ងៃអាទិត្យ(ទី៣ខែវិច្ឆិកា)ថា កងកម្លាំងអ៊ីស្រាអែល បានវាយប្រហារលើមណ្ឌលសុខភាព១ក្នុងទីក្រុងBazouriye ភាគខាងត្បូងប្រទេសលីបង់ ដោយបានសម្លាប់គ្រូពេទ្យពីរនាក់ ។

Update៖ អ្នកចំណាកស្រុក៥៥នាក់ បានស្លាប់នៅឆ្នេរសមុទ្រនៃកោះ Canary របស់ប្រទេសអេស្ប៉ាញ!

សារព័ត៌មានអេស្បាញ EFE បានរាយការណ៍កាលពីថ្ងៃអាទិត្យ(ទី៣ខែវិច្ឆិកា)ថា មនុស្ស 55 នាក់បានស្លាប់ដោយព្យាយាមទៅកោះ Canary របស់ប្រទេសអេស្ប៉ាញក្នុងទូកពីឆ្នេរសមុទ្រនៃទ្វីបអាហ្រ្វិកកាលពីចុងសប្តាហ៍។

Update៖ UNនិយាយថា ប្រទេសដែលផ្គត់ផ្គង់អាវុធក្នុងជម្លោះ ត្រូវមានទំនួលខុសត្រូវខាងសីលធម៌!

អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃចន្ទ(ទី៤ខែវិច្ឆិកា)ថា ប្រទេសទាំងអស់ដែលផ្គត់ផ្គង់អាវុធដល់ភាគីជម្លោះត្រូវតែមាន “ការទទួលខុសត្រូវខាងសីលធម៌” ។ប្រភពពីសារព័ត៌មាន Anadolu Agency។