យ៉ាងហោចណាស់មនុស្ស ៣នាក់បានស្លាប់ និង២៩នាក់ផ្សេងទៀតបានរងរបួស កាលពីថ្ងៃសៅរ៍ នៅក្នុងការវាយប្រហារតាមអាកាស របស់រុស្ស៊ី ទៅលើទីក្រុង Kharkov ភាគឦសាន នៃប្រទេសអ៊ុយក្រែន។
Category: ពត៌មានអន្តរជាតិ
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៣៧.៥៥១នាក់ហើយ!
ក្រសួងសុខាភិបាល នៅក្នុងក្រុមឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃសៅរ៍ថា៖ យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន 37,551 នាក់ត្រូវបានស្លាប់។
Update៖ រុស្ស៊ីអះអាងថា អ៊ុយក្រែន បាញ់ដ្រូនរាប់សិបគ្រឿង ចូលក្នុងទឹកដីរបស់ខ្លួន!
មន្ត្រីរុស្ស៊ី នៅថ្ងៃអាទិត្យ ទី២៣ ខែមិថុនា បាននិយាយថា អ៊ុយក្រែនបានបាញ់ដ្រូនជាច្រើនគ្រឿង ។ ដើម្បីវាយប្រហារ លើគោលដៅមួយចំនួនក្នុងទឹកដីរុស្ស៊ី តែមិនមានសេចក្ដីរាយការណ៍ ពីការខូចខាតនោះទេ…!។
Update៖ កាំភ្លើងធំបានផ្ទុះឡើង នៅលើតំបន់ហ្គាហ្សា ចំពេលមានការប្រយុទ្ធគ្នាកាន់តែខ្លាំង!
កងកម្លាំងអ៊ីស្រាអែល បានប្រយុទ្ធគ្នានៅទីក្រុង Rafah និងវាយលុកទីតាំងភាគខាងកើតនៃទីក្រុង Khan Younis នៅភាគខាងត្បូង Gaza នាថ្ងៃសៅរ៍ (ទី២២ មិថុនា)។
ការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ា បង្ខំឱ្យជនជាតិរ៉ូហ៊ីងយ៉ា ភៀសខ្លួនទៅប្រទេសបង់ក្លាដែស បន្ថែមទៀត!
មន្រ្តីជួយជនភៀសខ្លួន បាននិយាយថា៖ ការកើនឡើងនូវអំពើហិង្សាក្នុងរដ្ឋ Rakhine ភាគខាងលិចនៃប្រទេសមីយ៉ាន់ម៉ា រយៈពេលប៉ុន្មានខែចុងក្រោយនេះ ។ បានជំរុញឱ្យជនជាតិរ៉ូហ៊ីងយ៉ា ឆ្លងចូលក្នុងប្រទេសបង់ក្លាដែស ទោះបីជាទីក្រុង Dhaka ទទូចថា មិនអាចទទួលយកជនភៀសខ្លួនបន្ថែមទៀតក៏ដោយ..!។
Update៖ ចិនជំរុញឱ្យ អាមេរិកបញ្ឈប់ការ លក់អាវុធដល់កោះតៃវ៉ាន់!
អ្នកនាំពាក្យយោធាចិន នៅថ្ងៃសុក្រនេះ បានជំរុញឱ្យអាមេរិក បញ្ឈប់ការផ្គត់ផ្គង់អាវុធដល់កោះតៃវ៉ាន់..!។ -នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។
ប៉ូលិសកេនយ៉ា ប្រើឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់ទឹក ដាក់ក្រុមអ្នកតវ៉ា ដែលប្រឆាំងនឹងដំឡើងថ្លៃពន្ធ!
ប៉ូលីសនៅប្រទេសកេនយ៉ា បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងប្រើប្រាស់កាណុងបាញ់ទឹក។ ដើម្បីបំបែកក្រុមអ្នកតវ៉ា ដែលប្រមូលផ្តុំគ្នា នៅជិតសភា ក្នុងរដ្ឋធានី ។ ខណៈពួកគេធ្វើបាតុកម្ម ប្រឆាំងនឹងការដំឡើងពន្ធ ដែលមនុស្សជាច្រើន មានការភ័យខ្លាច នឹងធ្វើឱ្យវិបត្តិ តម្លៃរស់នៅកាន់តែអាក្រក់ទៅៗ។
Update៖ កូរ៉េខាងត្បូង នឹងពិចារណាឡើងវិញ ចំពោះការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន!
ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា ខ្លួននឹងពិចារណាឡើងវិញ នូវបញ្ហាការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន បន្ទាប់ពីគូប្រជែងកូរ៉េខាងជើង និងរុស្ស៊ី បានចុះហត្ថលេខា លើសន្ធិសញ្ញាភាពជាដៃគូថ្មីមួយ។
ភាពតានតឹង រវាងអ៊ីស្រាអែលនិងក្រុមហេសបូឡាលីបង់ ធ្វើឱ្យUN បារម្ភខ្លាចដូចតំបន់ហ្គាហ្សា!
ប្រមុខអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង។ ចំពោះភាពតានតឹង ដែលកំពុងកើនឡើងរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា លីបង់ ។ ដោយនិយាយថា ពិភពលោក មានការព្រួយបារម្ភ ក្រែងលីបង់ នឹងក្លាយជាតំបន់ហ្គាហ្សាមួយផ្សេងទៀត ។
បំផ្ទុះគ្រាប់បែក នៅភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន ស្លាប់ទាហាន៥នាក់!
យោធាបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ យ៉ាងហោចណាស់ទាហាន ៥នាក់បានស្លាប់ ដោយសារករណីបំផ្ទុះគ្រាប់ នៅភាគពាយព្យ នៃប្រទេសប៉ាគីស្ថាន កាលពីថ្ងៃសុក្រ។