Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៣៤.៧៨៩នាក់ហើយ!

ក្រសួងសុខាភិបាលហ្គាហ្សា បាននិយាយកាលពីថ្ងៃអង្គារនេះថា ការវាយបករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីខែតុលាឆ្នាំមុន រហូតពេលនេះ.!។ បណ្ដាលឱ្យជនជាតិប៉ាឡេស្ទីន ស្លាប់ចំនួន 34,789នាក់និងរបួសចំនួន78,204នាក់ ជនរងគ្រោះភាគច្រើន ជាស្ដ្រីនិងកុមារ។

Update៖ ចាប់ខ្លួនភ្នាក់ងាររុស្ស៊ី២នាក់ ករណីប៉ុនប៉ងធ្វើឃាតលោក ហ្សេលេនស្គី!

សេវាសន្តិសុខអ៊ុយក្រែន បាននិយាយថា ខ្លួនទើបនឹងចាប់ខ្លួនបានភ្នាក់ងាររុស្ស៊ី២នាក់ ។ ដែលប៉ុនប៉ងធ្វើឃាត ប្រធានាធិបតី អ៊ុយក្រែនលោក Volodymyr Zelensky និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត។

Update៖ អាមេរិក​ថ្កោលទោស​រុស្ស៊ី ដែលធ្វើសមយុទ្ធ​នុយក្លេអ៊ែរ ដោយប្រើពាក្យថា ដើម្បីការពារខ្លួនពីលោកខាងលិច!

សហរដ្ឋអាមេរិក បានថ្កោលទោសចំពោះ”វោហាសាស្ត្រមិនទទួលខុសត្រូវ”របស់ទីក្រុងម៉ូស្គូកាលពីថ្ងៃចន្ទ។ បន្ទាប់ពីរុស្ស៊ី បានប្រកាសធ្វើសមយុទ្ធអាវុធនុយក្លេអ៊ែរ នៅជិតព្រំដែនអ៊ុយក្រែន ។ ជ្រកក្រោមហេតុផល ការពារការគំរាមកំហែង ពីលោកខាងលិច..!។

Update៖ ប្រជាជនប៉ាឡេស្ទីនសាទរ ចំពោះក្រុមហាម៉ាស់ ដែលយល់ព្រមបទឈប់បាញ់!

ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់បានប្រារព្ធពិធីនៅតាមតំបន់ផ្សេងៗក្នុងតំបន់ហ្គាហ្សាស្ទ្រីប កាលពីល្ងាចថ្ងៃចន្ទ ភ្លាមៗបន្ទាប់ពីក្រុមប្រឆាំងហាម៉ាសបានទទួលយកបទឈប់បាញ់ដែលបានស្នើឡើងនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។

Update៖ ក្រុមហាម៉ាស់ ប្រកាសយល់ព្រមបទឈប់បាញ់ នៅតំបន់ហ្គាហ្សា!

ក្រុម​តស៊ូ​ប៉ាឡេស្ទីន​ហាម៉ាស បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​បាន​យល់​ព្រម ចំពោះ​បទ​ឈប់​បាញ់ នៅ​ហ្គាហ្សាស្ទ្រីប។

Update៖ នៅទីក្រុងរ៉ាហ្វា គ្មាន​កន្លែង​សុវត្ថិភាព​សម្រាប់​កុមារ៦០មុឺននាក់ ភៀសខ្លួននោះឡើយ!

ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីការជូនដំណឹងរបស់យោធាអ៊ីស្រាអែល ។ ដែលអំពាវនាវឱ្យមានការជម្លៀស សង្កាត់មួយចំនួននៅភាគខាងកើត Rafah ជាកន្លែងដែលប្រជាជនប៉ាឡេស្ទីន ផ្លាស់ទីលំនៅ និងរកទីជម្រក។

Update៖ អាល្លឺម៉ង់ ព្រមាន​រុស្ស៊ីកុំ​ឱ្យប្រើ​អាវុធ​នុយក្លេអ៊ែរ ក្នុង​សង្រ្គាម​អ៊ុយក្រែន!

បន្ទាប់ពីរុស្ស៊ី ប្រកាសធ្វើសមយុទ្ធអាវុធនុយក្លេអ៊ែរ យុទ្ធសាស្ត្រនោះមក.!។ នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ អធិការបតីអាល្លឺម៉ង់ Olaf Scholz បានព្រមានទៅកាន់ទីក្រុងម៉ូស្គូ ថាអាវុធនុយក្លេអ៊ែរ មិនត្រូវប្រើក្នុងសង្រ្គាមនេះទេ។

Update៖ ពូទីន បញ្ជាឱ្យធ្វើសមយុទ្ធអាវុធនុយក្លេអ៊ែរ ក្នុងបំណងទប់ស្កាត់ ការគំរាមគំហែងពីលោកខាងលិច!

ប្រទេសរុស្ស៊ី នៅថ្ងៃចន្ទនេះ នឹងរៀបចំការធ្វើសមយុទ្ធយោធា លំហាត់ប្រើប្រាស់ អាវុធនុយក្លេអ៊ែរតាក់ទិច ។ បន្ទាប់ពីទីក្រុងមូស្គូ មើលឃើញថា មានការគំរាមកំហែង ពីសំណាក់ក្រុមមន្រ្តីលោកខាងលិច។

អ៊ីស្រាអែល វាយប្រហារក្បែរព្រំដែនលីបង់ បណ្ដាលឱ្យស្លាប់ជនស៊ីវិល៤នាក់!

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់សមាជិកគ្រួសារ៤នាក់ នៅក្នុងផ្ទះមួយខ្នង នៅឯភូមិ Meiss al Jabal ព្រំដែនភាគខាងត្បូង ប្រទេសលីបង់ កាលពីថ្ងៃអាទិត្យ។

Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់២៩នាក់ទៀត!

ក្រសួងសុខាភិបាល នៅក្នុងក្រុមឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃអាទិត្យថា ការវាយប្រហាររបស់អ៊ីស្រាអែល ក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ បានសម្លាប់មនុស្ស 29នាក់ និងរបួសចំនួន110នាក់ទៀត..!។