ខ្មាន់កាំភ្លើងបាញ់ប្រហារ នៅមន្ទីរពេទ្យវិកលចរិត របស់អាមេរិក ស្លាប់ម្នាក់របួសច្រើននាក់!

ប៉ូលិសនិយាយថា ជនសង្ស័យម្នាក់ បានបើកការបាញ់ប្រហារ ក្នុងបន្ទប់ទទួលភ្ញៀវ របស់មន្ទីរពេទ្យវិកលចរិកមួយកន្លែង នៅរដ្ឋ New Hampshire ដោយបានសម្លាប់មនុស្សម្នាក់ និងបណ្តាលឲ្យច្រើននាក់ទៀតរងរបួស មុនពេលមន្ត្រីបាញ់តបត ហើយសម្លាប់ជនដៃដល់។

អង្គការសហប្រជាជាតិ ត្រូវការប្រេងចំនួន១៦ម៉ឺនលីត្រក្នុង១ថ្ងៃ សម្រាប់ជម្លៀសប្រជាជននៅហ្គាហ្សា!

ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ឬ UNRWA បាននិយាយកាលពីថ្ងៃសុក្រថា អង្គការមួយនេះ ត្រូវការប្រេងឥន្ធនៈ 160,000លីត្រ ជារៀងរាល់ថ្ងៃ ដើម្បីដំណើរការប្រតិបត្តិការសំខាន់ៗ និងជម្លៀសប្រជាជន នៅតំបន់ហ្គាហ្សាស្ទ្រីប។

UN ជំរុញឱ្យស៊ើបអង្កេត ចំពោះការរំលោភសិទ្ធិធ្ងន់ធ្ងរ ក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់!

ឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) លោក Volker Turk កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ។ បានលើកឡើង អំពីការចោទប្រកាន់ពាក់ព័ន្ធទៅនឹង ការរំលោភបំពានសិទ្ធិធ្ងន់ធ្ងរ នៅក្នុងសង្រ្គាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស ហើយលោកបានអំពាវនាវ ឱ្យអន្តរជាតិបើកការស៉ើបអង្កេតលើរឿងនេះ។

កម្មវិធីស្បៀងអាហារពិភពលោក ថ្លែងថាពលរដ្ឋនៅតំបន់ហ្គាហ្សា ប្រឈមនឹងភាពអត់ឃ្លាន!

មន្ត្រីកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានលើកឡើង កាលពីថ្ងៃព្រហស្បតិ៍ថា អ្នករស់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ។ ដែលស្ថិតនៅក្រោមការឡោមព័ទ្ធ របស់អ៊ីស្រាអែល កំពុងប្រឈមនឹងការអត់ឃ្លាន។

Update៖ ក្តៅៗរថក្រោះ​អ៊ីស្រាអែល កំពុងឡោមព័ទ្ធ មន្ទីរពេទ្យនៅតំបន់ហ្គាហ្សា!

មុននេះបន្តិច សមាគមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បានប្រកាសថា រថក្រោះរបស់អ៊ីស្រាអែល កំពុងឡោមព័ទ្ធមន្ទីរពេទ្យ Al-Ahli Baptist ក្នុងទីក្រុង Gaza ។

ក្រុមហាម៉ាស់ ត្រៀមខ្លួនសម្រាប់ធ្វើសង្គ្រាម រយៈពេលយូរជាមួយអ៊ីស្រាអែល!

ប្រធានការិយាល័យ នយោបាយរបស់ក្រុម Hamas បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងតស៊ូនៅតំបន់ហ្គាហ្សាស្ទ្រីប ត្រូវបានរៀបចំសម្រាប់សង្គ្រាមដ៏រ៉ាំរ៉ៃជាមួយកងទ័ពអ៊ីស្រាអែល។

កាណាដា ប្រាប់អ៊ីស្រាអែល ឱ្យបញ្ចប់ ការសម្លាប់ស្ដ្រីនិងកុមារ នៅតំបន់ហ្គាហ្សា!

នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau បានអំពាវនាវឱ្យអ៊ីស្រាអែល បញ្ឈប់ការវាយប្រហារសម្លាប់ស្ដ្រីនិងកុមារ-ទារក នៅតំបន់ហ្គាហ្សា។

អ៊ីស្រាអែល នឹង​តាម​កម្ទេច ក្រុម​ហាម៉ាស ទាំងនៅក្រោមដីលើដី និងជុំវិញពិភពលោក!

អ៊ីស្រាអែលបាន​ប្តេជ្ញា កាលពី​ថ្ងៃ​ពុធ​ថា​នឹង​តាម​ប្រមាញ់ ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន នៅ​តំបន់​ហ្គាហ្សា​ស្ទ្រីប និង​ជុំវិញ​ពិភពលោក។

អង្គការសហប្រជាជាតិ និយាយថា មន្ទីរពេទ្យហ្គាហ្សា មិនគួរក្លាយជាសមរភូមិប្រយុទ្ធនោះទេ!

អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា ការវាយឆ្មក់របស់យោធាអ៊ីស្រាអែល នៅឯមន្ទីរពេទ្យ Al-Shifa ក្នុងតំបន់ Gazaមិនគួរកើតឡើងនោះទេ ហើយមន្ទីរពេទ្យមិនសមជាកន្លែងប្រយុទ្ធនោះឡើយ។

Update៖ ចំនួនអ្នកស្លាប់ នៅតំបន់ហ្គាហ្សា បានកើនដល់១១.៥០០នាក់ហើយ ក្នុងនោះកុមារ៤.៧១០នាក់ស្ត្រី៣.១៦០នាក់!

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលនៅហ្គាហ្សា កាលពីថ្ងៃពុធបានប្រកាសថាៈ ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំងពីថ្ងៃទី០៧ ខែតុលា រហូតមកទល់ពេលនេះ បានកើនឡើងដល់ 11,500 នាក់ក្នុងនោះមានកុមារ 4,710 នាក់ និងស្ត្រី 3,160 នាក់។