ខ្មាន់កាំភ្លើងបាញ់ប្រហារ នៅមន្ទីរពេទ្យវិកលចរិត របស់អាមេរិក ស្លាប់ម្នាក់របួសច្រើននាក់!

ប៉ូលិសនិយាយថា ជនសង្ស័យម្នាក់ បានបើកការបាញ់ប្រហារ ក្នុងបន្ទប់ទទួលភ្ញៀវ របស់មន្ទីរពេទ្យវិកលចរិកមួយកន្លែង នៅរដ្ឋ New Hampshire ដោយបានសម្លាប់មនុស្សម្នាក់ និងបណ្តាលឲ្យច្រើននាក់ទៀតរងរបួស មុនពេលមន្ត្រីបាញ់តបត ហើយសម្លាប់ជនដៃដល់។

ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិស​មិន​បាន​បញ្ជាក់​អត្តសញ្ញាណ​ខ្មាន់កាំភ្លើង ជន​រង​គ្រោះ ឬ​មូលហេតុ​នៃការវាយប្រហារឡើយ ដោយគ្រាន់តែនិយាយថា មានជនរងគ្រោះច្រើននាក់។
ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីយប់ថ្ងៃសុក្រ អ្នកនាំពាក្យប៉ូលិសលោក Mark Hall និយាយថា ជនសង្ស័យបានចូលទៅក្នុងបន្ទប់រង់ចាំរបស់មន្ទីរពេទ្យ ហើយបាញ់សម្លាប់បុគ្គល មិនបញ្ចេញឈ្មោះម្នាក់។

លោកបានបន្ថែមថា “រថយន្តគួរឲ្យសង្ស័យមួយគ្រឿង បច្ចុប្បន្នកំពុងត្រូវបានស៊ើបអង្កេតដោយក្រុមបំផ្ទុះគ្រាប់បែករបស់ប៉ូលិសរដ្ឋ ប៉ុន្តែមិនមានការគំរាមកំហែងបន្តដល់សាធារណជនទេ”។

ទន្ទឹមនោះ លោកស្រី Lori Weaver ស្នងការនៃនាយកដ្ឋានសុខភាពនិងសេវាមនុស្សនៃរដ្ឋ New Hampshire បាននិយាយនៅក្នុងសន្និសីទផងដែរថា អ្នកជំងឺនិងបុគ្គលិកទាំងអស់នៅមន្ទីរពេទ្យគឺមានសុវត្ថិភាព ហើយប្រតិបត្តិការនៅមន្ទីរពេទ្យកំពុងបន្តជាធម្មតា៕

Leave a Reply

Your email address will not be published. Required fields are marked *