បាតុកម្មប្រឆាំង និងដំឡើងថ្លៃពន្ធ នៅកេនយ៉ា ធ្វើឱ្យក្រុមបាតុករស្លាប់១០នាក់!

មនុស្សយ៉ាងហោចណាស់១០នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស កាលពីថ្ងៃអង្គារ។ នៅពេលដែលប៉ូលិស បើកការបាញ់ប្រហារ ទៅលើក្រុមបាតុកររាប់រយនាក់ ។ ដែលបានសម្រុកចូលបរិវេណសភាក្នុងទីក្រុងណៃរ៉ូប៊ី រដ្ឋធានីនៃប្រទេសកេនយ៉ា ។ ដើម្បីតវ៉ានឹងច្បាប់ថ្មីៗ ដែលអនុម័តដោយសមាជិកសភា ដើម្បីបង្កើនពន្ធ។

Update៖ ចំនួនអ្នកស្លាប់ដោយសារជំនន់នៅប្រទេសចិន បានកើនដល់៦០នាក់ហើយ!

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍កាលពីថ្ងៃអង្គារថា៖ ចំនួនអ្នកស្លាប់ដោយសារ ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅក្នុងប្រទេសចិន បានកើនដល់ 60នាក់ហើយ។

Update៖ លោក ពូទីន មានបំណងចង់បញ្ចប់សង្គ្រាម នៅអ៊ុយក្រែន!

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអង្គារ បាននិយាយថា៖ សំណើសន្តិភាពរបស់គាត់ គឺចង់បញ្ចប់ជម្លោះនៅប្រទេសអ៊ុយក្រែន។

Update៖ ភាពអត់ឃ្លាននិងការរងទុក្ខ កំពុងកើតមាននៅទូទាំងតំបន់ហ្គាហ្សា!

ទីភ្នាក់ងារឃ្លាំមើលភាពអត់ឃ្លានពិភពលោក បាននិយាយនៅថ្ងៃអង្គារ(២៥មិថុនា)ថា តំបន់ហ្កាហ្សា នៅតែមានហានិភ័យខ្ពស់នៃភាពអត់ឃ្លាន និងរងទុក្ខ..!។

Update៖ អ៊ីស្រាអែលវាយប្រហារលើសាលារៀន នៅតំបន់ហ្គាហ្សា ស្លាប់១១នាក់ទៀត!

យ៉ាងហោចណាស់ ក៏មានជនជាតិប៉ាឡេស្ទីន១១នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ទៅលើទីភ្នាក់ងារអង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) នៅតំបន់ហ្គាហ្សាស្ទ្រីប។ -នេះបើយោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA។

Update៖ រុស្ស៊ីកោះហៅឯកអគ្គរដ្ឋទូតអាមេរិក មកសួរនាំ ករណីអ៊ុយក្រែនបាញ់លអាមេរិក ចូលដីរុស្ស៊ី!

ក្រសួងការបរទេសរុស្ស៊ី បានកោះហៅឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅប្រទេសរុស្ស៊ី លោកស្រី លីនី ត្រាស៊ី (Lynne Tracy) កាលពីថ្ងៃចន្ទ ដើម្បីតវ៉ាចំពោះអ្វីដែលខ្លួននិយាយថា ជាការប្រើប្រាស់មីស៊ីល កម្រិតខ្ពស់ផលិតដោយសហរដ្ឋអាមេរិក ក្នុងការវាយប្រហាររបស់អ៊ុយក្រែន លើឧបទ្វីបគ្រីម៉េ ដែលរុស្ស៊ី និងបានសម្លាប់មនុស្ស១៩នាក់…

Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់២៨នាក់ទៀត!

ក្រសួងសុខាភិបាល ក្នុងក្រុមឡោមព័ទ្ធ បាននិយាយ កាលពីថ្ងៃចន្ទថា៖ ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស28 នាក់ និងរបួសចំនួន66នាក់ ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ។

Update៖ កុមារប៉ាឡេស្ទីនជាង២០.០០០នាក់ បានបាត់ខ្លួននៅតំបន់ហ្គាហ្សា!

អង្គការ Save the Children បាននិយាយកាលពីថ្ងៃចន្ទថា៖ កុមារប៉ាឡេស្ទីនជាង 20,000 នាក់កំពុងបាត់ខ្លួននៅហ្គាហ្សា ។

ឆេះរោងចក្រអាគុយ នៅកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទ បណ្ដាលឱ្យស្លាប់២២នាក់!

មន្ត្រីនិងអ្នកពន្លត់អគ្គីភ័យ បាននិយាយថា យ៉ាងហោចណាស់មនុស្ស 22 នាក់ ក្នុងនោះរួមមានជនជាតិចិន19នាក់បានស្លាប់។ ក្នុងហេតុការណ៍ភ្លើងឆេះរោងចក្រអាគុយលីចូម នៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទ។

Update៖ ចំនួនអ្នកស្លាប់ដោយសារអ៊ុយក្រែន វាយប្រហារចូលទឹកដីរុស្ស៊ី កាលពីថ្ងៃអាទិត្យ បានកើនដល់១៩នាក់!

ទីក្រុងមូស្គូ បាននិយាយកាលពីថ្ងៃចន្ទថា៖ ចំនួនអ្នកស្លាប់ដោយសារ អ៊ុយក្រែន វាយប្រហារលើអគារសាសនាក្នុងរដ្ឋ Dagestan របស់រុស្ស៊ី កាលពីថ្ងៃអាទិត្យ បានកើនដល់១៩នាក់ហើយ..!។