ទីក្រុងមូស្គូ បាននិយាយកាលពីថ្ងៃចន្ទថា៖ ចំនួនអ្នកស្លាប់ដោយសារ អ៊ុយក្រែន វាយប្រហារលើអគារសាសនាក្នុងរដ្ឋ Dagestan របស់រុស្ស៊ី កាលពីថ្ងៃអាទិត្យ បានកើនដល់១៩នាក់ហើយ..!។
សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី និយាយថា “យោងតាមទិន្នន័យបឋម មន្ត្រីអនុវត្តច្បាប់ចំនួន 15 នាក់ត្រូវបានសម្លាប់ ក៏ដូចជាជនស៊ីវិល 4នាក់ រួមទាំងបូជាចារ្យគ្រិស្តអូស្សូដក់ម្នាក់” ។
គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (NAK) របស់រុស្ស៊ី បាននិយាយថា អាជ្ញាធរកំពុងបន្តការស៊ើបអង្កេតដែលបានចាប់ផ្តើម កាលពីយប់នៃការវាយប្រហារនេះ ។
ដោយក្រុមសកម្មប្រយុទ្ធចំនួនប្រាំនាក់ត្រូវបានបាញ់សម្លាប់ក្នុងអំឡុងពេលការប៉ះទង្គិចគ្នា។
ជាមួយគ្នានោះ ការសម្រេចចិត្តមួយត្រូវបានធ្វើឡើង ដើម្បីបញ្ចប់ “ប្រតិបត្តិការប្រឆាំងភេរវកម្ម” ដែលបានណែនាំនៅក្នុងតំបន់ “ទាក់ទងនឹងការលុបបំបាត់ការគំរាមកំហែងដល់អាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ”។
គួរបញ្ជាក់ថា ការវាយប្រហារនេះបានផ្តោតលើប៉ុស្តិ៍ត្រួតពិនិត្យប៉ូលិសក្នុងក្រុង Makhachkala ព្រមទាំងព្រះវិហារពីរ និងសាលាប្រជុំមួយនៅ Derbent ដែលស្ថិតនៅចម្ងាយប្រហែល 128 គីឡូម៉ែត្រ (79.5 ម៉ាយ) ពីគ្នា។
យ៉ាងណាមិញ មេដឹកនាំជាច្រើនមកពីតំបន់ រួមទាំងប្រធានាធិបតីចិន អាស៊ែបៃហ្សង់ កាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន និងតាជីគីស្ថាន បានផ្ញើទូរលេខទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដោយសម្តែងការរំលែកទុក្ខ របស់ពួកគេទាក់ទងនឹងឧប្បត្តិហេតុនេះផងដែរ៕