រដ្ឋមន្ត្រីក្រសួងកងកម្លាំង ប្រដាប់អាវុធបារាំង លោក Sebastien Lecornu បាននិយាយ កាលពីថ្ងៃចន្ទទី១៣ខែវិច្ឆិកាថាៈ រដ្ឋាភិបាលទីក្រុងប៉ារីស គ្រោងបញ្ឈប់ការបញ្ជូនអាវុធទៅឲ្យអ៊ុយក្រែនពីឃ្លាំងរបស់ខ្លួនទៀតហើយ ។
Category: ពត៌មានអន្តរជាតិ
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់១១.១៨០នាក់និងរបួស២៨.២០០នាក់!
ការវាយលុករបស់ អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប បានឈានចូលដល់ថ្ងៃទី៣៨ហើយ ។ ជាក់ស្ដែងៈ ប្រជាជនប៉ាឡេស្ទីន យ៉ាងតិច១១.១៨០នាក់ត្រូវបានសម្លាប់ ក្នុងនោះកុមារនិងស្ត្រីជាង ៧.៧០០នាក់ និងជាង២៨.២០០ នាក់ផ្សេងទៀតបានរងរបួស ។
ជនជាតិប៉ាឡេស្ទីន៣១នាក់ទៀត បានស្លាប់ ដោយសារការវាយប្រហារ របស់អ៊ីស្រាអែល!
ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន Wafa បានរាយការណ៍ថា៖ ការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល លើជំរុំជនភៀសខ្លួន Jabalia នៅភាគខាងជើង Gaza បានសម្លាប់ប្រជាជនប៉ាឡេស្ទីនរាប់សិបនាក់ កាលពីល្ងាចថ្ងៃចន្ទ។
ឥណ្ឌូនេស៊ី ស្នើឱ្យអាមេរិក ប្រើយុទ្ធវិធីដើម្បីបញ្ចប់សង្គ្រាមដ៏ឃោរឃៅ នៅតំបន់ហ្គាហ្សា!
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo កាលពីថ្ងៃច័ន្ទ បានអំពាវនាវដល់ ប្រធានាធិបតីអាមេរិក Joe Biden ឱ្យ”ធ្វើបន្ថែមទៀត” ដើម្បីបញ្ចប់ “អំពើឃោរឃៅ” នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដែលត្រូវឡោមព័ទ្ធ ខណៈដែលមេដឹកនាំ បានជួបប្រជុំគ្នានៅរដ្ឋធានីសហរដ្ឋអាមេរិក។
ក្រុមហេសបូឡា ធ្វើការវាយប្រហារបណ្ដាលឱ្យទាហាន អ៊ីស្រាអែល ៧នាក់រងរបួស!
សេវាកម្មយោធា និងជួយសង្គ្រោះរបស់អ៊ីស្រាអែល បាននិយាយថា ការវាយប្រហារ ដោយក្រុមហេសបូឡា របស់ប្រទេសលីបង់ កាលពីថ្ងៃអាទិត្យ បានធ្វើឱ្យទាហានអ៊ីស្រាអែល៧នាក់ និងជនសុីវិល១០នាក់ ផ្សេងទៀតរងរបួស។
រុស្ស៉ី ចាប់ផ្តើមជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីតំបន់ហ្គាហ្សា ជាបណ្ដើរៗហើយ!
ក្រសួងស្ថានការណ៍គ្រាអាសន្នរុស្ស៊ី បានប្រកាសកាលពីថ្ងៃអាទិត្យនេះថាៈ ដំណើរការជម្លៀសជនជាតិរុស្ស៊ី ចេញពីតំបន់ហ្គាហ្សាស្ទ្រីប បានចាប់ផ្តើមហើយ ។
អ៊ីស្រាអែល ប្រកាសឱ្យអ្នកជំងឺរួមនិងបុគ្គលិកពេទ្យ ចាកចេញពីមន្ទីរពេទ្យហ្គាហ្សាជាបន្ទាន់!
អ៊ីស្រាអែលបានប្រកាសជំរុញទៅដល់បុគ្គលិកពេទ្យ និងអ្នកជំងឺដែលនៅសល់ក្នុងមន្ទីរពេទ្យ al-Shifa នៃតំបន់ហ្គាហ្សាស្ទ្រីប ឲ្យជម្លៀសចេញជាបន្ទាន់។ ដោយសារតែទាហានអ៊ីស្រាអែលអាចនឹងបើកការវាយលុកចូលមន្ទីរពេទ្យទាំងអស់ក្នុងតំបន់នាពេលឆាប់ៗខាងមុខនេះ ។
ប្រទេសអ៊ីស្លង់ ប្រកាសជម្លៀសប្រជាជន ខណៈរញ្ជួយដីខ្លាំង និងអាច ផ្ទុះភ្នំភ្លើង!
ប្រទេសអ៊ីស្លង់ បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន បន្ទាប់ពីមានសកម្មភាពរញ្ជួយដីខ្លាំង នៅឧបទ្វីប Reykjanes ភាគនិរតី ។ ខណៈប្រធានាធិបតី Gudni Johannesson ប្រកាសកាលពីថ្ងៃសៅរ៍ទី១០ខែវិច្ឆិកាថា អ្នកក្រុង Grindavik ទាំងមូលត្រូវបានជម្លៀសចេញ។
ទួរគីនិងអេហ្ស៊ីប ពិភាក្សាអំពីស្ថានភាពសង្គ្រាម នៅតំបន់ហ្គាហ្សាស្ទ្រីប!
ប្រធានាធិបតីតួកគី Recep Tayyip Erdogan កាលពីថ្ងៃសៅរ៍បានជួបជាមួយសមភាគីអេហ្ស៊ីប លោក Abdel Fattah al-Sisi ក្នុងទីក្រុង Riyadh និងពិភាក្សាអំពីស្ថានភាពចុងក្រោយបង្អស់ នៅតំបន់ហ្គាហ្សាស្ទ្រីប។
ពលរដ្ឋប៉ាឡេស្ទីន សម្រុកចេញពីតំបន់ហ្គាហ្សា ខណៈដែលអ៊ីស្រាអែលបើកច្រកសុវត្ថិភាព!
ប្រជាជនប៉ាឡេស្ទីន រាប់ពាន់នាក់ កំពុងភៀសខ្លួនចេញពីតំបន់ Gaza ភាគខាងជើង ។