រដ្ឋបាលខេត្តព្រៃវែង រៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្តីពីការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព!

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តស្តីពី ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ឆ្នាំ២០២៤-២០២៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងឯកឧត្តម…

តើរយៈពេល២៥ឆ្នាំ នៃកិច្ចសហប្រតិបត្ដិការ CLV-DTA កម្ពុជាពិតជាបាត់បង់អធិបតេយ្យភាពជាតិ ដូចជាការចោទប្រកាន់មែនដែរឬទេ?!

(មណ្ឌលគីរី)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញមកបញ្ជាក់ជាថ្មីម្ដងទៀតថា រយៈពេល២៥ឆ្នាំនៃកិច្ចសហប្រតិបត្ដិការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម កម្ពុជាមិនបានបាត់បង់អធិបតេយ្យភាពជាតិ ឬយកច្បាប់របស់ប្រទេសណាយកមកអនុវត្ដ ដូចជាការចោទប្រកាន់នោះទេ។

តើកិច្ចព្រមព្រៀងទីក្រុងប៉ារីស អាចស្វែងរកសន្តិភាពឱ្យកម្ពុជាបានដែរឬទេ?!

(មណ្ឌលគីរី)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្ងៃទី២៣ តុលា ១៩៩១ គឺជាថ្ងៃដែលថ្នាក់ដឹកនាំកម្ពុជាយើង បានឈានដល់ការចុះកិច្ចព្រមព្រៀងមួយដើម្បីស្វែងរកសន្តិភាពសម្រាប់ប្រទេសកម្ពុជា ប៉ុន្តែនៅតែមិនអាចទទួលបានសន្តិភាពពេញលេញនោះទេ ដោយសារនៅតែមានការវាយប្រយុទ្ធគ្នាបង្កអសន្តិសុខសង្គមដដែល។

ប្រសាសន៍សម្តេចធិបតី ក្នុងឱកាសសម្ពោធទំនប់អូរតេធិបតី នៅខេត្តមណ្ឌលគិរី!

(មណ្ឌលគិរី)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកទី២៤ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់(ទំនប់អូរតេធិបតី)នៅខេត្តមណ្ឌលគិរី។

តើមានកត្តាអ្វីខ្លះ? ដែលធ្វើឱ្យប្រទេសកម្ពុជា អាចឆ្លងផុតពីភ្លើងសង្គ្រាម!

(មណ្ឌលគីរី)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខេត្តមណ្ឌលគិរីជាខេត្តសំបូរធនធានធម្មជាតិមានសក្តានុពលនៅមានច្រើន ។ ប៉ុន្តែមិនអាចធ្វើអ្វីបានទេ បើគ្មានលទ្ធភាពបានន័យថា គ្មានកត្តាអំណោយផលដែលយើងអាចធ្វើបាន។

សម្តេចធិបតី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ទំនប់អូរតេធិបតី នៅខេត្តមណ្ឌលគិរី!

(មណ្ឌលគិរី)៖ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់(ទំនប់អូរតេធិបតី)នៅខេត្តមណ្ឌលគិរី។

សូមប្រយ័ត្ន ចំពោះភ្លៀងផ្គររន្ទះនិងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃ២៤ដល់ទី២៦ខែតុលា!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី២៤.១០.២០២៤ បានជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៤ខែតុលា ឆ្នាំ២០២៤៖ ក្នុងនោះ ក្រសួងបញ្ជាក់ថាខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ខែតុលា ឆ្នាំ២០២៤

ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគាំទ្រកម្ពុជា!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Samantha Power ប្រធានគ្រប់គ្រងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

លោក ម៉ិច ដារ៉ា សូមទោស សម្តេចតេជោ និងសម្តេចធិបតី ចំពោះការបង្ហោះព័ត៌មានក្លែងក្លាយចំនួន៥លើក!

(ភ្នំពេញ)៖ លោក ម៉ិច ដារ៉ា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានចេញឃ្លីបវីដេអូមួយ ដោយសូមទោសសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា…

ជិះម៉ូតូជ្រុលបុកខឿនចិញ្ចើមផ្លូវ ដួលបោកក្បាលស្លាប់នៅខណ្ឌជ្រោយចង្វារ!

(ភ្នំពេញ)៖ បុរសម្នាក់ជិៈម៉ូតូលឿនជ្រុលទៅបុកខឿនចិញ្ចើមផ្លូវបណ្តាលឲ្យដួលបោកក្បាលស្លាប់មួយរំពេច។ ករណីនេះបានបង្កការភ្ញាក់ផ្អើលនៅលើផ្លូវជាតិលេខ៦អារ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៤៖ទៀបភ្លឺថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។