ជិះម៉ូតូជ្រុលបុកខឿនចិញ្ចើមផ្លូវ ដួលបោកក្បាលស្លាប់នៅខណ្ឌជ្រោយចង្វារ!

(ភ្នំពេញ)៖ បុរសម្នាក់ជិៈម៉ូតូលឿនជ្រុលទៅបុកខឿនចិញ្ចើមផ្លូវបណ្តាលឲ្យដួលបោកក្បាលស្លាប់មួយរំពេច។

ករណីនេះបានបង្កការភ្ញាក់ផ្អើលនៅលើផ្លូវជាតិលេខ៦អារ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៤៖ទៀបភ្លឺថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។

ដោយពេលនោះពលរដ្ឋបានប្រទះឃើញបុរសម្នាក់ដេកនៅកណ្ដាលផ្លូវ និងមានម៉ូតូមួយគ្រឿងម៉ាកហុងដា ពណ៌ខ្មៅផ្លាកលេខក្រចេះ1B- 4776 ។
ភ្លាមៗនោះពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ច បន្ទាប់មកសមត្ថកិច្ទជំនាញបានចុះមកពិនិត្យឃើញថា បុរសខាងលើបានស្លាប់បាត់ទៅហើយ ដោយសារតែជិះម៉ូតូបុកខឿនផ្លូវបណ្ដាលឱ្យដួលបោកក្បាលស្លាប់។

ចំពោះអត្តសញ្ញាណរបស់ជនរងគ្រោះសមត្ថកិច្ចកំពុងស្រាវជ្រាវរកក្រុមគ្រួសារ ដើម្បីឲ្យមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published. Required fields are marked *