រថយន្តព្រូស បើកក្រឡាប់ធ្លាក់ចូល​ប្រឡាយទឹក ស្លាប់៤នាក់ របួសធ្ងន់​ម្នាក់ នៅស្រុក​ត្រាំកក់!

(តាកែវ​)៖ មនុស្ស​៤​នាក់​បាន​ស្លាប់​ភ្លាមៗនៅ​និង​កន្លែង​ ​និងម្នាក់ទៀតបានរង​របួសធ្ងន់ ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ​ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បើក​រថយន្ត​បោះពួយ​យ៉ាង​លឿន ក៏​រេ​ចង្កូត​ធ្លាក់​ផ្លូវ បុក​មាត់​លូ​​ក្រឡាប់​ធ្លាក់ចូលក្នុង ទឹកប្រឡាយ​​។

សម្ដេចតេជោ បង្ហាញរូបថត២សន្លឹក១សន្លឹកក្នុងវ័យ៤៦ឆ្នាំនិង១សន្លឹកទៀតក្នុងវ័យ៧២ឆ្នាំ!

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកទី០១.០៩.២០២៤ បានលើកឡើងថា«រូបថត២សន្លឹកមួយសន្លឹកថតឆ្នាំ១៩៩៨ក្នុងវ័យ៤៦ឆ្នាំជានាយករដ្ឋមន្រី្តពេលធ្វើបទសម្ភាសន៍ជាមួយសារព័ត៌មាននៅផ្ទះតាខ្មៅ។ មួយសន្លឹកទៀតថតថ្ងៃ៣០សីហា២០២៤ ក្នុងវ័យ៧២ឆ្នាំ បំពេញតួនាទីជាប្រមុខរដ្ឋស្តីទីទទួល សារតាំងអគ្គរាជទូតអូស្ត្រាលីនៅវិមានព្រឹទ្ធសភាចំការមន។

សម្តេចធិបតី ចេញអនុក្រឹត្យស្តីពីការឈប់សម្រាករបស់មន្ត្រីរាជការ និយោជិត កម្មករប្រចាំឆ្នាំ២០២៥!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ សម្រាប់ប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៥៖

ឯកឧត្តម ស សុខា និងលោកជំទាវ គោរពវិញ្ញាណក្ខន្ធ សពលោកអនុសេនីយ៍ត្រី សៅ រក្សា!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ត្រី សៅ រក្សា មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២…

លោក ប៉ែន បូណា បញ្ជាក់ពាក់ព័ន្ធនិងការបង្កើត មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន!

(ភ្នំពេញ)៖ ស្របពេលដែលប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស ចូលរួមបរិច្ចាគ ក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ។ ដូចទឹកបាក់ទំនប់ បែរជាក្រុមប្រឆាំងជ្រុលនិយម នៅក្រៅប្រទេស ចោទប្រកាន់រាជរដ្ឋាភិបាលថា អស់ថវិកា ទើបរៃអង្គាស់ពីប្រជាពលរដ្ឋ..!។ ឆ្លើយតបទៅនឹងបញ្ហានេះលោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា ការចោទប្រកាន់បែបនេះ…

គម្រោងសាងសង់ ស្ពានភ្នំពេញ-អរិយក្សត្រ នឹងបើកការដ្ឋាន សាងសង់ នៅឆមាសទី១ ឆ្នាំ២០២៥!

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន​ លោក ផន រឹម បានឱ្យដឹងថា បើគ្មានការប្រែប្រួលនោះទេ ។

ឯកឧត្តម ស៊ុន ចាន់ថុល អំពាវនាវឱ្យប្រជាជនទាំងអស់ រួមគ្នាការពារសុខសន្តិភាព និងបូរណភាពទឹកដី!

(ភ្នំពេញ)៖ ថ្លែងក្នុងឱកាស អញ្ជើញទៅទស្សនកិច្ច ស្វែងយល់អំពីសក្តាពល និងការវិនិយោគដំណាំកៅស៊ូរបស់ក្រុមហ៊ុន ទ្រី ភាព បឹងទន្លេម្រេច ដែលស្ថិតនៅក្នុងខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ។

Update៖ ព្រះសង្ឃ ជាន លីហ័រ ត្រូវបានមន្ត្រីសង្ឃ រួមនិងអាជ្ញាធរស្រុកស្វាយអន្ទរ ផ្សឹកទាំងយប់!

(ព្រៃវែង)៖ នៅទីបំផុត! ព្រះគ្រូ ជាន លីហ័រ ចៅអធិការវត្តស្ដីទី នៃវត្ត(ស្វាយអង្គ)ហៅវត្តព្រៃចារ ស្ថិតនៅភូមិព្រៃចារ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ត្រូវបានអាជ្ញាធររួមនិងមន្ត្រីសង្ឃ ផ្សឹក កាលពីវេលាម៉ោង០៨យប់ក្នុងថ្ងៃទី២៨.០៨.២០២៤ បន្ទាប់ពីអាចារ្យគណៈកម្មការ ចោទប្រកាន់ថា(មានស្រី)..!។

ឧត្ដមសេនីយ៍​ត្រី​ ពៅ​ ជីវី​ បរិច្ចាគប្រាក់ចំនួន១០ម៉ឺនរៀល ដើម្បីចូលរួម មូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន!

(ព្រៃវែង)៖ លោកឧត្ដមសេនីយ៍​ត្រី​ ពៅ​ ជីវី​ ស្នងការ​រង​ទទួលផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល​ខេត្តព្រៃវែង និងក្រុមគ្រួសារ បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន១០០,០០០រៀល ដើម្បីចូលរួមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែនប្រទេសកម្ពុជា។

គិតត្រឹមយប់ទី២៨នេះ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ទទួលបានថវិកាជិត១១លានដុល្លារ!

(ភ្នំពេញ)៖ មូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន ទទួលបានថវិកាពីសប្បុរសជន ចំនួនជិត១១លានដុល្លារ គិតត្រឹមយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។ ដោយសប្បុរសជនប្រមាណជាង១៨ម៉ឺននាក់ ពោលគឺចំនួនថវិកា និងចំនួនសប្បុរសជន នឹងកើនឡើងជាបន្តបន្ទាប់…!។