សម្តេចធិបតី អញ្ជើញសម្ពោធសមិទ្ធផល និងបិទវគ្គហ្វឹកហ្វឺននៅសាកលវិទ្យាល័យការពារជាតិ!

(ភ្នំពេញ)៖ នៅព្រឹកទី១៩ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ។

ពលរដ្ឋខ្មែរ៧៨នាក់ ដែលចាញ់បោកមេខ្យល់ទៅធ្វើការនៅអារ៉ាប៊ីសាអ៊ូឌីត នឹងវិលត្រឡប់មកផ្ទះវិញ!

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅយប់ទី១៨.០៤.២០២៤។ បានបញ្ជាក់ពីការជួយសង្គ្រោះប្រជាពលរដ្ឋខ្មែរ៧៨នាក់ ដែលចាញ់បោកមេខ្យល់ ទៅធ្វើការនៅអារ៉ាប៊ីសាអ៊ូឌីត ហើយកំពុងរៀបចំសំបុត្រយន្តហោះ ដើម្បីវិលត្រឡប់មកប្រទេសកម្ពុជាវិញ។

សីតុណ្ហភាពនៅកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នៅតែក្ដៅដដែល!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹងអំពីសីតុណ្ហភាពនៅកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។ ក្នុងនោះក្រសួងបញ្ជាក់ថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។

ផ្ទុះធុងហ្គាស ឆេះផ្ទះអស់២ខ្នង និងរបួសមនុស្ស៥នាក់ នៅស្រុកជ័យសែន!

(ព្រះវិហារ)៖ អគ្គីភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ អស់ចំនួន២ខ្នង និងរបួសមនុស្ស៥នាក់..!។ -មូលហេតុ មកពីធុងហ្គាសចាស់ មានច្រេះ ស្របពេលអាកាសធាតុក្ដៅ ស្រាប់តែផ្ទុះឆាបឆេះ.!។

លោក វ៉ាង យី នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី២១ ដល់២៣ ខែមេសា!

(ភ្នំពេញ)៖ លោក វ៉ាង យី (WANG YI) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ។

រយៈពេល៤ថ្ងៃនៃបុណ្យចូលឆ្នាំខ្មែរ ប៉ូលីសបង្ក្រាបបទល្មើសចំនួន៧៩ករណី!

(ភ្នំពេញ)៖ អំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤កន្លងទៅនេះ។ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបង្ក្រាបបទល្មើសទូទៅសរុបចំនួន ៧៩ករណី និងឃាត់ខ្លួនមនុស្សពាក់ព័ន្ធចំនួន១៥០នាក់នៅទូទាំងប្រទេស។

សមត្ថកិច្ចថៃ ចាប់ឃាត់ខ្លួនបុរសខ្មែរម្នាក់ ជាមួយទឹកប្រាក់៦១៨,០០០ បាត!

(ថៃ)៖ ពលរដ្ឋខ្មែរម្នាក់ ត្រូវប៉ូលិសថៃឃាត់ខ្លួនជាមួយទឹកប្រាក់៦១៨,០០០បាត នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៤។សេចក្ដីរាយការណ៍បានប្រាប់ថា អង្គភាព​បញ្ជា​ការដ្ឋាន​វរ​សេនា​តូច​លេខ​១២ បាន​សហការ​គ្នា​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ​ម្នាក់ ពី​បទ​រត់ពន្ធ​លុយ​នៅ​ទូទាំង​ប្រទេស លើស​ច្បាប់​កំណត់។

Update៖ ករណីលោកស្រី ឡេង ចាន់ណា អ្នកពាក់ព័ន្ធចំនួន២៤នាក់ទៀត ត្រូវចេញដីកាបង្គាប់ឱ្យចូលខ្លួន!

(សៀមរាប)៖ ខណៈពេលកំពុងឃុំខ្លួនលោកស្រី ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន ប៊ីលាន ស៊ីធី មើលដ៍ ឯ.ករួមនិងបក្ខពួក.!។ -ឥឡូវតុលាការ ខេត្តសៀមរាប«សម្រេចបង្កកគណនីធនាគារចំនួន ១៨៣គណនី.ចេញដីកាបង្គាប់ឱ្យនាំខ្លួនមនុស្ស២នាក់ និងចេញដីកាបង្គាប់ឱ្យចូលខ្លួន ជនត្រូវចោទចំនួន ២៤នាក់ទៀត»។ -នេះបើយោងតាម…

សីតុណ្ហភាព នៅកម្ពុជាសម្រាប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅតែក្ដៅដដែល!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹងអំពីសីតុណ្ហភាព នៅកម្ពុជាសម្រាប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។

ចូលឆ្នាំ៤ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង៦៤ករណីស្លាប់៣៧នាក់!

(ភ្នំពេញ)៖ មនុស្សសរុបចំនួន៣៧នាក់ បានស្លាប់ និង៨៨នាក់ទៀតរងរបួស។ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍សរុបចំនួន៦៤ករណី នៅទូទាំងប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់១៦ ខែមេសា ឆ្នាំ២០២៤។