(ព្រះវិហារ)៖ អគ្គីភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ អស់ចំនួន២ខ្នង និងរបួសមនុស្ស៥នាក់..!។
-មូលហេតុ មកពីធុងហ្គាសចាស់ មានច្រេះ ស្របពេលអាកាសធាតុក្ដៅ ស្រាប់តែផ្ទុះឆាបឆេះ.!។
ហេតុការណ៍នេះ បានកើតឡើង នៅភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៤។
របាយការណ៍អធិការស្រុកជ័យសែនបានឲ្យដឹងថា អគ្គីភ័យមួយនេះបានបំផ្លាញផ្ទះពលរដ្ឋចំនួន២ខ្នងខូចខាតទាំងស្រុង និង៣ខ្នងទៀត ខូចខាត៤០ភាគរយ ករណីខាងលើបណ្ដាលមកពីផ្ទុះធុងហ្គាស។
ម្ចាស់ផ្ទះឈ្មោះ រិន សំបូរ អាយុ៤០ ឆ្នាំ ជាអ្នកលក់និងដូរហ្គាស (ធុងហ្គាស) ដែលមានសភាពចាស់ មានច្រេះ ស្របពេល អាកាសធាតុឡើង៤២ អង្សា ក៏ផ្ទុះធុងហ្គាស បង្កជាបណ្ដាតភ្លើង ចេញពីផ្ទះឈ្មោះ រិន សំបូរ។
អគ្គីភ័យនេះធ្វើឱ្យជនរងគ្រោះ របួស សើស្បែក៥នាក់ ដោយការចូលរួម ជួយពន្លត់។
សមត្ថកិច្ច កំពុងស្រាវជ្រាវ បន្តទៀត កងកម្លាំងអធិការដ្ឋាននគរបាលស្រុកជ័យសែន អធិការដ្ឋាន នគរបាលស្រុកឆែប ។
បានប្រើប្រាស់ទឹកអស់ ចំនួន១០ រថយន្ត និងពន្លត់ឱ្យរលត់ ទៅវិញនៅវេលា ម៉ោង១៦:២០ នាទី៕