លោក ជាវ តាយ បានទទួលមរណភាពហើយ ក្នុងជន្មាយុ៥៧ឆ្នាំ!

(ភ្នំពេញ)៖ លោក ជាវ តាយ អតីតអភិបាលខេត្តពោធិ៍សាត់ និងរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានទទួលមរណភាព កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១រសៀល ក្នុងជន្មាយុ៥៧ឆ្នាំ ដោយ(រោគាពាធ)។
សពលោក ជាវ តាយ ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ និងព្រះពុទ្ធសាសនា នៅគេហដ្ឋានសព ផ្ទះលេខ៣ ផ្លូវលេខ២៣៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤តទៅ។
សពនឹងដង្ហែទៅបញ្ចុះ នៅថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព ស ២៥៦៧ ត្រូវនិងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤៕

Leave a Reply

Your email address will not be published. Required fields are marked *