់កាលពីថ្ងៃចន្ទទី២៧ខែតុលា ក្រុមស៊ូដង់ បានចោទប្រកាន់កងកម្លាំងគាំទ្ររហ័ស (RSF) ថាបានសម្លាប់ជាតិភាគតិចរបស់ពួកគេ និងប្លន់យកមណ្ឌលសុខភាពនៅ El-Fasher ដែលជារដ្ឋធានីនៃ North Darfur នៅភាគខាងលិចប្រទេសស៊ូដង់។
ប្រភពពីសារព័ត៌មានAljazeera។
បណ្តាញគ្រូពេទ្យស៊ូដង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមអាមេរិក X ថានៅក្នុងការសម្លាប់រង្គាលដ៏សាហាវយង់ឃ្នងមួយដែលប្រព្រឹត្តដោយ RSF កាលពីល្ងាចម្សិលមិញនៅ El-Fasher បន្ថែមពីលើឧក្រិដ្ឋកម្មរីករាលដាលរបស់ពួកគេនៅទូទាំង El-Fasher និងតំបន់ Darfur – RSF បានសម្លាប់ជនជាតិភាគតិចដែលគ្មានអាវុធដែលស្មើនឹងទង្វើនៃការសម្អាតជនជាតិភាគតិច។
គួរជម្រាបថា កងទ័ព និង RSF បានប្រយុទ្ធគ្នាចាប់តាំងពីខែមេសា ឆ្នាំ២០២៣ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងធ្វើឱ្យមនុស្សរាប់លាននាក់ផ្សេងទៀតត្រូវផ្លាស់ទីលំនៅ៕