(កណ្ដាល)៖ ក្រុមគ្រួសាររងគ្រោះ ដែលត្រូវខ្មាន់កាំភ្លើង បាញ់សម្លាប់ទាំងប្ដីនិងប្រពន្ធ បានដង្ហើយរកយុត្តិធម៌ ខណៈរយៈពេល០៣ខែហើយ សមត្ថកិច្ចមិនទាន់ចាប់ឃាតក បានទៀត.!។
សូមជម្រាបថាៈ អំពើឃាតកម្មដ៏សាហាវមួយនេះ បានកើតឡើង នៅក្រោមផ្ទះជនរងគ្រោះ ស្ថិតនៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីវេលាម៉ោង០៣ និង៣០នាទី ព្រឹកទី១២.០៨.២០២៣។
ជនរងគ្រោះទាំង២នាក់ប្ដីប្រពន្ធ ដែលបានស្លាប់!
ទី១. ឈ្មោះ ម៉ុច ម៉ៅ ភេទប្រុស អាយុ៤៧ឆ្នាំជនជាតិខ្មែរ មុខរបរចិញ្ចឹមសត្វទា និងលក់ចំណីសត្វ នៅភូមិឃុំកើតហេតុ(ប្ដីស្លាប់)។
ទី២. ឈ្មោះ គល់ ហ៊ាន់ ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ (ប្រពន្ធស្លាប់)។
ថ្លែងទាំងទឹកភ្នែក នាព្រឹកទី២៨.១១.២០២៣ ក្នុងឱកាសបុណ្យខួបគំរប់១០០ថ្ងៃ នៅកន្លែងកើតហេតុ។
ក្រុមគ្រួសារសព បានស្នើយ៉ាងទទូចដល់ថ្នាក់ដឹកនាំខេត្តកណ្ដាល រួមនិងក្រសួងពាក់ព័ន្ធ ពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូមមេត្តាជួយរកយុត្តិធម៌ ដល់ពួកគាត់ដោយក្ដីអនុគ្រោះ និងសូមស្នើឱ្យសមត្ថកិច្ច ពន្លឿន ស្រាវជ្រាវ ។
ដើម្បីឈានដល់ចាប់ខ្លួន ជនល្មើស យកមកផ្ដន្ទាទោសតាមច្បាប់..!។
ទន្ទឹមនិងនោះ ក្រុមគ្រួសាររងគ្រោះ បានសម្ដែងការឈឺចាប់ និងអស់សង្ឃឹមជាខ្លាំង..!។
ក្រោយជនរងគ្រោះ ដែលត្រូវជាឪពុកម្ដាយ បងប្អូនរបស់ពួកគាត់ ត្រូវខ្មាន់កាំភ្លើង បាញ់សម្លាប់យ៉ាងព្រៃផ្សៃ! រយៈពេល៣ខែហើយ នៅតែចាប់ជនដៃដល់មិនបានទៀត!។
យ៉ាងណាក្ដី! ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចបានប្រមូលសំបកគ្រាប់កាំភ្លើងចំនួន០៩គ្រាប់ និងក្បាលគ្រាប់កាំភ្លើងចំនួន០៣គ្រាប់។
បើតាមការសន្និដ្ឋាន(បឋម)ខ្មាន់កាំភ្លើង ប្រើអាវុធវែងAK សម្រាប់បាញ់សម្លាប់ ជនរងគ្រោះ។
ប្រភពីកន្លែងកើតហេតុ បាននិយាយថាៈ នៅមុនកើតហេតុ នៅព្រលប់ទី១១ ខែសីហា ឆ្នាំ២០២៣។ ជនរងគ្រោះទាំង០២នាក់ ប្តីប្រពន្ធ បានសំរាកលើគ្រែ ក្រោមផ្ទះរបស់ខ្លួនដូចសព្វដង.!។
ចំណែកឈ្មោះ ស៊ាន់ សេងហ័ង ភេទប្រុស អាយុ១៩ឆ្នាំ ត្រូវជាកម្មករដើរប្រមូលពងទា ក៏ដេកនៅលើគ្រែមួយទៀត ក្បែរគ្រែជនរងគ្រោះផងដែរ។
លុះដល់ពេលកើតហេតុ ស្រាប់តែមានជនសង្ស័យ៣នាក់(មិនស្គាល់ឈ្មោះ)ដោយម្នាក់ ស្លៀកពាក់អាវយឺតដៃខ្លី ពណ៌ប៉ារ៉ា ពាក់មួកស៊ីវិល(ឆាង)។
កាន់អាវុធវែង មកបាញ់សម្លាប់ជនរងគ្រោះចំនួន៩គ្រាប់ បង្កការភ្ញាក់ផ្អើលតែម្ដងទៅ..!។
ទាក់ទិនករណីឃាតក.ម្មនេះដែរ កាលពីកន្លងទៅថ្មីៗ ក្រុមគ្រួសារជនរងគ្រោះ!ក៏ត្រូវបានគេកា.ប់សុះសា.ច់ ទាំងយប់ស្ទើរស្លា.ប់ នៅក្នុងទ្រង់ទា របស់ជនរងគ្រោះ ស្ថិតនៅភូមិ-ឃុំខាងលើ ។
លុះថ្ងៃកើតហេតុខាងលើ ស្រាប់តែខ្មា.ន់កាំភ្លើង មកបា.ញ់សម្លា.ប់ ប្ដីប្រពន្ធបន្ថែមទៀត ជារឿងរន្ធ.ត់បំផុត!៕