ជនជាតិអ៊ីស្រាអែលពីរនាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយការបាញ់កាំភ្លើង នៅជិតច្រកព្រំដែន Allenby (King Hussein) ដែលតភ្ជាប់រវាងតំបន់ West Bank និងប្រទេសហ្ស៊កដានី កាលពីថ្ងៃព្រហស្បតិ៍ទី១៨ខែកញ្ញា។
ប្រភពពីសារព័ត៌មានAANews។
សេវាកម្មសង្គ្រោះបន្ទាន់ Magen David Adom (MDA) បានបញ្ជាក់ថា ជនរងគ្រោះមានអាយុ ២០ និង ៦០ ឆ្នាំ។
ទូរទស្សន៍ KAN បានរាយការណ៍ថា អ្នកវាយប្រហារគឺជាពលរដ្ឋហ្ស៊កដានី ដែលធ្វើដំណើរជាមួយក្បួនជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា។ អ្នកវាយប្រហារនោះជាអ្នកបើកបររថយន្តជំនួយ ដែលបានបាញ់កាំភ្លើង បន្ទាប់មកបានចាក់បុរសអ៊ីស្រាអែលពីរនាក់។
កងទ័ពអ៊ីស្រាអែលបានបន្ថែមថា អ្នកវាយប្រហារមកដល់ក្នុងរថយន្តដឹកជំនួយពីហ្ស៊កដានី មុនពេលចាប់ផ្តើមបាញ់ប្រហារ។ កងទ័ពបានស្វែងរកនៅជុំវិញតំបន់ និងបានឡោមព័ទ្ធទីក្រុង Jericho ក្នុងជ្រលង Jordan។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានអះអាងតាមទូរទស្សន៍ Channel 14 ថា ជនរងគ្រោះទាំងពីរ ជាទាហាន។
នៅហ្ស៊កដានី អ្នកនាំពាក្យរដ្ឋាភិបាល លោក Mohammed Momani បាននិយាយថា អាម៉ាន់កំពុងតាមដានយ៉ាងជិតស្និទ្ធលើរបាយការណ៍អំពីឧប្បត្តិហេតុនេះ។ ក្រសួងការបរទេសហ្ស៊កដានីបានប្រកាសថា កំពុងស៊ើបអង្កេត និងបានបញ្ជាក់ជាថ្មីពីស្ថិរភាពក្នុងការថ្កោលទោសគ្រប់ទម្រង់នៃអំពើហឹង្សា៕