(ភ្នំពេញ)៖ ជនដៃដល់ជាខ្មាន់កាំភ្លើងនិងបក្ខពួក ដែលបានបាញ់ប្រហារ លើយុវជន១ក្រុមនៅតាមផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីយប់ទី០៧.០៥.២០២៤។
ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ តាមស្រាវជ្រាវចាប់ខ្លួនក្រោយ កើតហេតុភ្លាមៗ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងថា ខ្មាន់កាំភ្លើងដែលបានបាញ់ក្រុមយុវជនបណ្តាលឲ្យរងរបួសម្នាក់ ។
ត្រូវបានកម្លាំងនគរបាលនាយកដ្ឋាន ព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលខណ្ឌដូនពេញ តាមចាប់ខ្លួនបានហើយ..!។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដែលដឹកនាំកម្លាំងនគរបាលចុះបង្ក្រាបផ្ទាល់ ។
បានបញ្ជាក់ទៀតថា ក្រោយស្រាវជ្រាវ និងទទួលបានព័ត៌មានច្បាស់ នៅយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ។
លោកបានដឹកនាំកម្លាំងនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលមូលដ្ឋានខណ្ឌឬស្សីកែវ បានចុះទៅឡោមព័ទ្ធ និងចាប់បក្ខពួកម្នាក់ទៀតនៅក្បែរផ្សារសាំហាន់ សង្កាត់ទួលសង្កែ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ, នៅពេលដែលកម្លាំងនគរបាលចុះឡោមព័ទ្ធចាប់នោះ ។
ជនល្មើសបានបាញ់មកលើសមត្ថកិច្ចចំនួន៦គ្រាប់ផងដែរ ។
ប៉ុន្តែសំណាងល្អមិនបណ្តាលឲ្យរងរបួសដល់សមត្ថកិច្ច និងប្រជាពលរដ្ឋនៅកន្លែងបង្ក្រាបនោះឡើយ។
នៅពេលកម្លាំងនគរបាលជំនាញឡោមព័ទ្ធចាប់ខ្លួននោះ ខ្មាន់កាំភ្លើងម្នាក់នេះ មិនព្រមប្រគល់ខ្លួននោះឡើយ ។
ពោលបានបាញ់មកលើសមត្ថកិច្ចថែមទៀតផង ទើបធ្វើឲ្យសមត្ថកិច្ចបង្ខំចិត្តផ្ទុះអាវុធទៅវិញរហូតចាប់ខ្លួនបានភ្លាមៗ។
ក្រោយចាប់ខ្លួន ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងនគរបាលបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំចាត់ការបន្តទៀត។
សូមរំលឹកថា កាលពីវេលាម៉ោងប្រមាណ២រំលងអាធ្រាត្រឈានចូលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ មានហេតុការណ៍បាញ់រះមួយបានកើតឡើង នៅផ្លូវលេខ៧០ ស្ដុបR៣ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
បានបណ្ដាលឲ្យជនយុវជនម្នាក់រងរបួសធ្ងន់ ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ខណៈខ្មាន់កាំភ្លើងបើករថយន្ដគេចខ្លួន។
ប៉ុន្តែត្រូវសមត្ថកិច្ចតាមបង្ក្រាប! ចំពោះមូលហេតុ ដែលនាំឲ្យផ្ទុះអាវុធ មកពីខឹងសង្សាររបស់ខ្លួន៕