ភ្លៀងកាលពីម្សិលមិញ រន្ទះបាញ់ បានសម្លាប់បុរសម្នាក់ និងរបួសម្នាក់នៅស្រុកពួក!

(សៀមរាប)៖ ពលរដ្ឋម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួស ក្នុងហេតុការណ៍គ្រោះធម្មជាតិ រន្ទះបាញ់កាលពីរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ត្រង់ចំណុចត្រពាំងក្បាលក្របី ស្ថិតក្នុងទឹកដី ភូមិរំដួល ឃុំរើល ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចបានប្រាប់ថា នៅពេលកើតហេតុ មានភ្លៀងខ្យល់ និងផ្គររន្ទះបាញ់ បណ្ដាលឲ្យស្លាប់ជនរងគ្រោះម្នាក់ និងរបួសធ្ងន់ម្នាក់គឺរួមមាន។
ជនរងគ្រោះទី១ ឈ្មោះ កុក មិនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិក្បាលក្រពើ ឃុំរើល ស្រុកពួក ខេត្តសៀមរាប (ស្លាប់)។

ជនរងគ្រោះទី២ ឈ្មោះ នៅ ចាន់ ហៅណាំ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិក្បាលក្រពើ ឃុំរើល ស្រុកពួក ខេត្តសៀមរាប ជុំគ្នា (រងរបួសធ្ងន់កំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកពួក)។

សមត្ថកិច្ចបានបន្តថា ក្នុងហេតុការណ៍: ជនរងគ្រោះមានគ្នា៣នាក់ (ម្នាក់ទៀតជាឪពុកឈ្មោះ តិត កុក អាយុ៥៣ឆ្នាំ) កំពុងភ្ជួរស្រែគោយន្តកន្ត្រៃ ខណ:នោះឪពុកជាអ្នកភ្ជួរហើយ២នាក់ខាងលើឈរមើល មានភ្លៀងនិងរន្ទះបាញ់តែម្ដង។
ក្រោយហេតុការណ៍ឪពុកបានរត់មកហៅបងប្អូននៅក្នុងភូមិរំដួល ចម្ងាយប្រហែល២.០០០ម៉ែត្រដើម្បីទៅជួយសង្គ្រោះដឹកជនរងគ្រោះមកមណ្ឌលសុខភាពឃុំរើល តែជនរងគ្រោះម្នាក់បានស្លាប់ និងម្នាក់របស់ធ្ងន់ កំពុងជួយសង្គ្រោះ៕

Leave a Reply

Your email address will not be published. Required fields are marked *