Breaking៖ ស៊ូដង់ អំពាវនាវឲ្យអង្គការUNចាត់តាំងRSF ជាក្រុមភេរវករ!

កាលពីថ្ងៃទី 25 ខែកញ្ញា ឆ្នាំ2025 នាយករដ្ឋមន្ត្រីស៊ូដង់ លោក Kamil Idris បានអំពាវនាវដល់សហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិឱ្យចាត់តាំងកងកម្លាំងគាំទ្ររហ័ស (RSF) ជា “ក្រុមភេរវករ” ក្នុងអំឡុងសុន្ទរកថារបស់គាត់នៅសម័យប្រជុំលើកទី 80 នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។
ប្រភពពីសារព័ត៌មាន AANews។

លោក Idris បានបញ្ជាក់ថា ប្រជាជនស៊ូដង់កំពុងរងគ្រោះដោយសារការប្រព្រឹត្តអំពើហិង្សា និងយុទ្ធសាស្ត្រដែលមានលក្ខណៈភេរវកម្មរបស់ RSF។ គាត់បានអំពាវនាវឲ្យសហគមន៍អន្តរជាតិបញ្ឈប់លំហូរអាវុធ និងទាហានស៊ីឈ្នួលចូលទៅក្នុងប្រទេសស៊ូដង់។

គាត់ក៏បានថ្កោលទោសចំពោះភាពស្ងៀមស្ងាត់ជាអន្តរជាតិ ចំពោះការឡោមព័ទ្ធ និងការវាយប្រហារទៅលើជំរុំភៀសខ្លួន វិហារឥស្លាម កន្លែងថែទាំសុខភាព និងសេវាសង្គមនៅទូទាំងប្រទេស។

នាយករដ្ឋមន្ត្រីស៊ូដង់ក៏បានអំពាវនាវឲ្យ ដកការឡោមព័ទ្ធ El-Fasher ជាបន្ទាន់ ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ UN។ El-Fasher គឺជាមជ្ឈមណ្ឌលមនុស្សធម៌សំខាន់ក្នុងតំបន់ Darfur ដែលកំពុងប្រឈមនឹងការប្រយុទ្ធខ្លាំងក្លារវាងកងទ័ពស៊ូដង់ និង RSF ចាប់តាំងពីខែឧសភា 2024។

លោក Idris ក៏បានបញ្ជាក់ថា មិនអាចមានសន្តិសុខ និងស្ថិរភាពក្នុងតំបន់ ដោយគ្មានដំណោះស្រាយយូរអង្វែងសម្រាប់បញ្ហាប៉ាឡេស្ទីន។ គាត់បានអំពាវនាវឲ្យបង្កើតរដ្ឋប៉ាឡេស្ទីនដោយមានទីក្រុងយេរូសាឡឹមជារដ្ឋធានី តាមព្រំដែនឆ្នាំ 1967៕

Leave a Reply

Your email address will not be published. Required fields are marked *