ស្នងការខេត្តកំពត បញ្ជាក់ពីចំណាត់ការលើជីតា ដែលរំលោភចៅស្រីអាយុ១២ឆ្នាំ!

(កំពត)៖ បន្ទាប់ពីមានការលើកឡើងតាមបណ្ដាញសង្គម ពាក់ព័ន្ធជីតាចុងអាយុ៦៨ឆ្នាំ ចាប់រំលោភចៅស្រីអាយុ១២ឆ្នាំ នៅស្រុកឈូក ខេត្តកំពត នោះមក..!។
ឥឡូវ៖ លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត បានចេញមកបញ្ជាក់ថា ជនត្រូវចោទជាជីតា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នឹងត្រូវបានតុលាការឃុំខ្លួនតាំងពីថ្ងៃទី២៥.០៤.២០២៤មកម្ល៉េះ..!។
-លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានលើកឡើងយ៉ាងដូច្នេះថា« ជីតាចុងអាយុ៦៨ចាប់ រំលោភស្រីអាយុ១២ឆ្នាំ សមត្ថកិច្ចបាន អនុវត្តនិតិវិធី ឃុំខ្លួននៅពន្ធនាគារខេត្តកំពតកាលពីថ្ងៃទី 25.04.24
សូមជំរាបជូនបងប្អូនសាធារណៈជនអោយបានជ្រាបពាក់ពន្ធ័ករណីដែលមីង Somaly Mam ម៉ែចាស់ បានបង្ហោះពាក់ពន្ធ័ករណី ក្មេងស្រីអាយុ ១២ ឆ្នាំ ត្រូវជីតាចុងអាយុ ៦៨ រំលោភ ។
ករណីនេះកើតឡើងនៅភូមិឈើនាង ឃុំបានៀវ ស្រុកឈូក ពាក់ពន្ធ័ករណីខាងលើនេះ ជីតាចុងត្រូវបានយើងអនុវត្តនិតិវិធីនិងត្រូវបានចៅក្រមចេញដីការឃុំខ្លួននៅពន្ធនាគារខេត្តកំពតកាលពីថ្ងៃទី 25.04.24៕

Leave a Reply

Your email address will not be published. Required fields are marked *