ប្រសាសន៍សំខាន់ៗរប​ស់សម្តេចធិបតី ក្នុងឱកាសអញ្ជើញប្រកាសបើកឱ្យដំណើរការ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា!

(ភ្នំពេញ)៖ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
បាន​អញ្ជើញ​ជាអធិបតីប្រកាសបើកឱ្យដំណើរការ ជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាអាហារសាមគ្គី។

សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ត្រូវបានបង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំនូវ​សមាស​ភាព​សមាគមនីមួយៗ រួមគ្នាជាថ្នាលធំមួយពង្រឹង និងពង្រីកសកម្មភាពទាក់ទាញវិនិយោគិន​បរទេស​មកពីគ្រប់ប្រទេស បណ្តាក់ទុនក្នុងប្រទេសកម្ពុជា រួមចំណែកដល់ ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ការកៀរគរការវិនិយោគទាំងអ្នកវិនិយោគក្នុងស្រុក និងមកពីក្រៅស្រុក គឺជាគោលដៅដ៏ចាំបាច់​មួយ​របស់រាជរដ្ឋាភិបាល ដើម្បីជំរុញសេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អ​ប្រសើរ។

ក្នុងឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលជាច្រើនអាណត្តិមកនេះ គឺធ្វើយ៉ាងណាជំរុញការអភិវឌ្ឍប្រទេស និងធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ។
ជាពិសេសប្រែក្លាយប្រវត្តិកម្ពុជាពីភាពជូរចត់ដោយ សារសង្គ្រាម ទៅជាប្រទេសមួយស្រស់បំព្រង។

សម្តេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់លើវិស័យឯកជន និងរបបទីផ្សារសេរី ដើម្បីជំរុញការអភិវឌ្ឍនៅកម្ពុជា ឈានទៅសម្រេចគោលដៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០២៥០។

សម្តេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាល និងវិស័យឯក មានបេសកកម្មរួម ក្នុងសម្រេចគោលដៅអភិវឌ្ឍន៍។
សម្តេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាលមានតួនាទីនានូវសុខសន្តិភាព ស្ថេរភាព ទីផ្សារ និងកត្តាផ្សេងៗទៀត ដែលជាតម្រូវការរបស់វិស័យឯកជន។

សម្តេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេច មិនមែនមានតែទ្រឹស្តីនោះទេ តែផ្តល់តម្លៃលើលទ្ធផលជាក់ស្តែង លទ្ធផលលើដី។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលដៅរបស់រាជរដ្ឋាភិបាលនីតិកាលថ្មីតាំងពីថ្ងៃដំបូង គឺការរក្សាសុខសន្តិភាព ស្ថេរភាព ហើយរយៈពេល៨ខែទទួលបានលទ្ធផល។

សម្តេចធិបតី បានថ្លែងថា ការរក្សានូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ក៏ជាគោលដៅសំខាន់មួយរបស់រាជរដ្ឋាភិបាលចាប់តាំងពីថ្ងៃដំបូងផងដែរ។
សម្តេចធិបតី បានថ្លែងថា កាលពីថ្ងៃម្សិលមិញនេះ សម្តេចបានដាក់ចេញគោលការណ៍ថ្មីមួយចំនួន សម្រាប់ឧស្សាហកម្មយានយន្ត។

សម្តេចធិបតី បានថ្លែងថា ការធ្វើឱ្យកម្ពុជាមានបរិយាកាសល្អសម្រាប់ការវិនិយោគ គឺជារឿងសំខាន់សម្រាប់ការទាក់ទាញអ្នកវិនិយោគ។
សម្តេចធិបតី បានថ្លែងថា ការធ្វើឱ្យធនធានមនុស្សកម្ពុជា កាន់តែមានជំនាញ និងបំនិនខ្ពស់ ដើម្បីបំពេញតម្រូវការរបស់អ្នកវិនិយោគ។

សម្តេចធិបតី បានថ្លែងថា រយៈពេល៨ខែមកនេះ រាជរដ្ឋាភិបាលមិនមែនមានតែទ្រឹស្តីនោះទេ គឺបាននាំមកនូវលទ្ធផលជាក់ស្តែងជាច្រើន។

សម្តេចធិបតី បានថ្លែងថា ពាក្យទាក់ម៉ូយ បានក្លាយទៅជាពាក្យពេញនិយមក្នុងរយៈពេល៨ខែមកនេះ។
សម្តេចធិបតី បានថ្លែងថា ពាក្យទាក់ម៉ូយ គឺជាការកៀរគរអ្នកវិនិយោគមកកម្ពុជា។
សម្តេចធិបតី បានថ្លែងថា សប្តាហ៍ក្រោយសម្តេចអញ្ជើញទៅកូរ៉េ ហើយខែក្រោយទៅសិង្ហបុរី ដែលនឹងមានជំនួបច្រើនជាមួយអ្នកវិនិយោគ និងអ្នកធ្វើធុរកិច្ច។

សម្តេចធិបតី បានថ្លែងថា នយោបាយការទូតសេដ្ឋកិច្ច គឺជាកិច្ចការដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលថ្មី។
សម្តេចធិបតី បានថ្លែងថា ការធ្វើធុរកិច្ច អត់មានជាប់និន្នាការនយោបាយនោះឡើយ។

សម្តេចធិបតី បានថ្លែងថា ការជំរុញធុរកិច្ច ងាយស្រួលជាងការទូត និងនយោបាយ។
សម្តេចធិបតី បានថ្លែងថា នយោបាយទាក់ម៉ូយរបស់សម្តេចមិនមែនបានតែខ្យល់នោះទេ គឺបានលទ្ធផលជាក់ស្តែង។

សម្តេចធិបតី បានថ្លែងថា គិតត្រឹមខែមេសា ឆ្នាំ២០២៤ កម្ពុជាបានអនុម័តលើគម្រោងវិនិយោគថ្មី និង គម្រោងពង្រីកផលិតកម្មសរុបចំនួន១២៨ ដែលមានទុនវិនិយោគសរុបជាង ២.៥ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានជាង ១៣០ ពាន់កន្លែង។ នេះជាលទ្ធផលខិតខំប្រឹងប្រែង៨ខែមកនេះ។

សម្តេចធិបតី បានថ្លែងថា នៅថ្ងៃម្សិលមិញនេះ សម្តេចបានចុះហត្ថលេខាអនុម័តលើគម្រោងធំៗចំនួន១៤ ជាមួយទុនវិនិយោគ ៤៨០លានដុល្លារ។
សម្តេចធិបតី បានថ្លែងថា កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ ២០២៤កន្លងទៅ សម្តេចបានសម្ពោធរោងចក្រដំឡើងរថយន្តតូយ៉ូតា ដែលមានទុនវិនិយោគ៣៧លានដុល្លារ។
សម្តេចបានបញ្ជាក់ថា រាជរដ្ឋាភិបាល បានផ្តល់ការអនុគ្រោះមួយចំនួន ដើម្បីទាក់ទាញក្រុមហ៊ុននេះមកវិនិយោគនៅកម្ពុជា។

សម្តេចធិបតី បានថ្លែងថា អភិក្រមនៃការវិនិយោគរបស់កម្ពុជា គឺរក្សាឱ្យបាននូវគម្រោងវិនិយោគដែលមានស្រាប់នៅកម្ពុជា ដូចពាក្យស្លោកថា រក្សាចាប៥ក្នុងដៃ ប្រសើរជាងចាប២០នៅក្នុងព្រៃ យកលលកធ្នាក់ ទាក់លលកព្រៃ។
សម្តេចធិបតី បានថ្លែងថា ការជួយឱ្យរោងចក្រនៅកម្ពុជាទទួលបានភាពរីកចម្រើន គឺជាការធ្វើទីផ្សារដ៏ល្អក្នុងការទាក់ទាញអ្នកវិនិយោគមកថ្មីៗបន្ថែមទៀត។

សម្តេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជា កាន់តែល្អប្រសើរ តាមរយៈការកាន់បន្ថយការិយាធិបតេយ្យ និងផ្តល់សេវាឱ្យកាន់តែល្អប្រសើរ។
សម្តេចធិបតី បានថ្លែងថា ក្នុងភាពជាដៃគូ គឺត្រូវការការចូលរួមដោយស្មោះត្រង់ មិនមែនពឹងផ្អែកតែលើរាជរដ្ឋាភិបាល។

សម្តេចធិបតី បានថ្លែងថា ការអនុវត្តន៍ និងគោរពអនុលោមភាព ប្រៀបដូចជាការគោរពច្បាប់ចរាចរណ៍ ដើម្បីសម្រួលដល់ការធ្វើដំណើរបានទាំងអស់គ្នា។

សម្តេចធិបតី បានថ្លែងថា អ្នកវិនិយោគ ត្រូវរួមគ្នាគោរពនូវអនុលោមភាព ដើម្បីធានាសណ្តាប់ធ្នាប់រកស៊ី និងភាពប្រកួតប្រជែង។

សម្តេចធិបតី បានថ្លែងថា សម្តេចមិនចង់ឃើញស្ថាប័នរដ្ឋចាំតែដើរផាក ដើរពិន័យនោះទេ ពោលមិនចង់ឃើញស្ថាប័នរដ្ឋដើរតួនាទីជាឆ្មា ហើយវិស័យឯកជនជាកណ្តុរនោះទេ។
សម្តេចធិបតី ប្រកាសប្រឹងប្រែងជួយអ្នកវិនិយោគនៅកម្ពុជា ឱ្យទទួលបានការរីកចម្រើន និងរក្សាបានឧត្តមភាពនៃការប្រកួតប្រជែង៕

Leave a Reply

Your email address will not be published. Required fields are marked *