កងកម្លាំងរុស្ស៊ី បានបើកការវាយប្រហារតាមផ្លូវគោក នៅជិតទីក្រុង Kharkiv នៃភាគឦសានរបស់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃសុក្រ។
ហើយបានបើកផ្លូវតូចៗ ដោយបើករណសិរ្សថ្មី នៅភាគខាងកើត និងខាងត្បូងអ៊ុយក្រែន។
ក្រសួងការពារជាតិ បាននិយាយថា អ៊ុយក្រែន បានបញ្ជូនកម្លាំងបន្ថែម។ ខណៈដែលការប្រយុទ្ធគ្នា បានផ្ទុះឡើងនៅក្នុងតំបន់ព្រំដែន។ -ក្រសួងការពារជាតិ បាននិយាយថា រុស្ស៊ី បានវាយលុកទីក្រុងព្រំដែន Vovchansk ដោយគ្រាប់បែកតាមអាកាស និងកាំភ្លើងធំ។
អភិបាលតំបន់ លោក Oleh Sinyhopov បាននិយាយថា ការបាញ់ផ្លោង ពេលយប់ដ៏ខ្លាំងក្លារបស់រុស្ស៉ី ។
បានកំណត់គោលដៅលើក្រុង Vovchansk ក្នុងតំបន់ Kharkiv ដែលស្ថិតចម្ងាយតិចជាង ៥គីឡូម៉ែត្រពីព្រំដែនរុស្ស៊ី។
ការបាញ់ផ្លោងនេះ បានជំរុញឱ្យអាជ្ញាធរ ចាប់ផ្តើមជម្លៀសមនុស្សប្រហែល ៣ពាន់នាក់។
ក្រសួងការពារជាតិ អ៊ុយក្រែនបាននិយាយថា នៅពេលព្រឹកព្រលឹមទាហានថ្មើរជើងរុស្ស៊ី បានព្យាយាម ដើម្បីវាយលុកតំបន់ការពារអ៊ុយក្រែននៅក្បែរក្រុង Vovchansk ដោយបន្ថែមថា ខ្លួនបានដាក់ពង្រាយអង្គភាពបម្រុង ដើម្បីទប់ទល់ការវាយប្រហារនេះ។
អ្នកសរសេរប្លុកយោធា រុស្ស៊ីបានលើកឡើងថា ការវាយប្រហារនេះអាចបង្ហាញពីការចាប់ផ្តើម នៃកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីដើម្បីបង្កើត «តំបន់ការពារ» ។
ដូចដែលបានសន្យាដោយប្រធានាធិបតី Vladimir Putin កាលពីដើមឆ្នាំនេះ។
តំបន់នេះមានគោលបំណងការពារការវាយប្រហាររបស់អ៊ុយក្រែនជាញឹកញាប់ លើទីក្រុង Belgorod និងតំបន់ព្រំដែនរុស្ស៊ីផ្សេងទៀត។
អ៊ុយក្រែន ធ្លាប់បាននិយាយថា ខ្លួនបានដឹងថារុស្ស៊ី កំពុងប្រមូលទ័ពរាប់ពាន់នាក់ តាមបណ្តោយព្រំដែនភាគឦសានក្បែរតំបន់ Kharkiv និងតំបន់ Sumy។
ខណៈពេលដែលកងទ័ពវិមានក្រឹមឡាំង បានចាប់ផ្តើមការវាយលុកចុងក្រោយបំផុតរបស់ពួកគេ នៅភាគខាងកើតអ៊ុយក្រែន មន្ត្រីចារកម្មអ៊ុយក្រែនបាននិយាយថា ពួកគេរំពឹងថា ទាហានរុស្ស៉ីនឹងវាយប្រហារនៅភាគឦសានប្រទេសអ៊ុយក្រែនផងដែរ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា កងទ័ពរបស់ប្រទេសរបស់លោក បានប្រមើលមើលការវាយប្រហារនេះ ហើយបានកំណត់ការឆ្លើយតបរបស់ខ្លួន។
គួរជម្រាបថា ទោះបីជារុស្ស៊ីទំនងជាមិនអាចដណ្តើមយកទីក្រុង Kharkiv ដែលជាទីក្រុងធំទីពីររបស់អ៊ុយក្រែនក៏ដោយ វាអាចបង្ខំឱ្យអ៊ុយក្រែនបញ្ជូនទាហានបន្ថែមទៀតទៅកាន់តំបន់នេះ ដែលធ្វើឱ្យតំបន់ផ្សេងទៀតកាន់តែងាយរងគ្រោះក្នុងការវាយប្រហារ។
ការបង្ខំឱ្យអាជ្ញាធរអ៊ុយក្រែនជម្លៀសជនស៊ីវិល ក៏ទំនងជាបង្កើតការរំខាន និងបង្វែរធនធានផងដែរ។
ប្រធានរដ្ឋបាលទីក្រុង Vovchansk លោក Tamaz Hambarishvili បានិយាយថា «ទីក្រុងទាំងមូលកំពុងស្ថិតនៅក្រោមការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាឥឡូវនេះ ហើយវាមិនមានសុវត្ថិភាពក្នុងការស្នាក់នៅទីនេះទេ»៕