រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃអាទិត្យថា មិនមាន “បន្ទាត់ក្រហម” ដែលនឹងជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន។
បញ្ឈប់ការគាំទ្រអ៊ីស្រាអែល ក្នុងសង្រ្គាមរបស់ខ្លួន ជាមួយក្រុមហាម៉ាសនោះទេ។
ប៉ុន្តែអាមេរិក បានព្រមានកងទ័ពអ៊ីស្រាអែល ប្រឆាំងនឹងការឈ្លានពានចូលដីទាំងស្រុង នៃទីក្រុង Rafah ភាគខាងត្បូង Gaza។
លោក Blinken បានគូសបញ្ជាក់ពីការប្រឆាំងរបស់រដ្ឋបាល Biden ចំពោះការវាយប្រហារដ៏ទូលំទូលាយលើ Rafah នៅលើកម្មវិធី “Meet the Press” របស់ NBC ។
លោកបានសង្កត់ធ្ងន់ថា អ៊ីស្រាអែលមិនទាន់បង្ហាញផែនការដ៏គួរឱ្យទុកចិត្តមួយ ដើម្បីការពារប្រជាជនប៉ាឡេស្ទីនជិត 1.5 លាននាក់របស់ទីក្រុងនេះ ។
ហើយបានព្រមានថា ការវាយលុករបស់អ៊ីស្រាអែលអាចជំរុញឱ្យមានការបះបោរ ដោយការបរាជ័យក្នុងការលុបបំបាត់យុទ្ធជនហាម៉ាស់ទាំងអស់នៅទីនោះ។
លោក Blinken បានបញ្ជាក់ពីការគាំទ្រឥតងាករេរបស់រដ្ឋបាល Biden សម្រាប់អ៊ីស្រាអែល ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមនៅថ្ងៃទី 7 ខែតុលាឆ្នាំមុន ប៉ុន្តែបានស្នើឱ្យផ្អាកការផ្គត់ផ្គង់អាវុធដល់ទីក្រុង Tel Aviv ប្រសិនបើខ្លួនសម្រេចចិត្តកាន់កាប់ Rafah ។
នៅពេលសួរអំពីការគំរាមកំហែងរបស់លោកប្រធានាធិបតី Joe Biden ក្នុងការបញ្ឈប់ការលក់អាវុធ លោកបានឆ្លើយតបថា “មើល នៅពេលដែលវាមកដល់អ៊ីស្រាអែល យើងមិននិយាយអំពីបន្ទាត់ក្រហមទេ” ។
លោកក៏បានសង្កត់ធ្ងន់ទៅលើការចូលរួម និងការដោះស្រាយបញ្ហាដែលកំពុងបន្តរបស់អាមេរិកជាមួយអ៊ីស្រាអែល ដោយនិយាយថា ជំហររបស់ពួកគេលើរ៉ាហ្វាគឺច្បាស់លាស់ ប៉ុន្តែមិនមែនជាបន្ទាត់ក្រហមទេ។
លោក Biden បានប្រកាសកាលពីថ្ងៃពុធថា លោកនឹងផ្អាកការផ្គត់ផ្គង់សព្វាវុធដល់អ៊ីស្រាអែល ប្រសិនបើការវាយប្រហារដ៏ធំមួយត្រូវបានចាប់ផ្តើមលើទីក្រុង Rafah ដែលទាក់ទាញការរិះគន់ពីទាំងគណបក្សសាធារណរដ្ឋ និងអ៊ីស្រាអែល៕