Breaking៖ បុរសជនជាតិជប៉ុនអាយុ១០២ឆ្នាំក្លាយជាមនុស្សចាស់ដំបូងបំផុតដែលបានឡើងភ្នំ Fuji!

បុរសជនជាតិជប៉ុនអាយុ 102 ឆ្នាំម្នាក់បានក្លាយជាមនុស្សចាស់ដំបូងបំផុតដែលបានឡើងភ្នំ Fuji។
ប្រភពពីសារព័ត៌មានAnadolu Agency។

លោក Kokichi Akuzawa បានឡើងដល់កំពូលភ្នំ Fuji កាលពីថ្ងៃទី 3 ខែសីហា ដែលជាកំពូលភ្នំខ្ពស់បំផុតរបស់ប្រទេសជប៉ុនដែលមានកម្ពស់ 3,776 ម៉ែត្រ (12,388 ហ្វីត) បន្ទាប់ពីបានជាសះស្បើយពីជំងឺខ្សោយបេះដូង។
ភ្នំ ហ្វូជី គឺជាភ្នំភ្លើងសកម្មមួយ ដែលមានទីតាំងនៅលើកោះ Honshu របស់ប្រទេសជប៉ុន។
នេះមិនមែនជាលើកទីមួយទេដែលលោកតា Kokichi បានឡើងភ្នំខ្ពស់បំផុតរបស់ប្រទេសជប៉ុននៅពេលវ័យចំណាស់។ គាត់ បាន ឡើងម្តងហើយកាលនៅពេលគាត់មាន អាយុ96 ឆ្នាំ។

លោកតា Kokichi បាននិយាយថាការឡើងនេះមានអារម្មណ៍ថាខុសគ្នាច្រើនពីលើកមុន ។គាត់បានឡើងដល់កំពូលក្នុងរយៈពេលបីថ្ងៃជំនួសឱ្យការចំណាយពេលពីរ យប់ក្នុងខ្ទមនៅតាមផ្លូវ៕

Leave a Reply

Your email address will not be published. Required fields are marked *