(ភ្នំពេញ)៖ ជម្លោះរវាងបុគ្គល ផែង វណ្ណៈ ចាងហ្វាងការផ្សាយ Pheng Vannak News និងបងប្អូនអ្នកសារព័ត៌មាន នៅតែឡើងកំដៅដដែល..!។
ដោយគេឃើញ ផែង វណ្ណៈ ប្ដឹងអ្នកសារព័ត៌មាន ចូលតុលាការជាបន្តបន្ទាប់.ពីបទ”បរិហារកេរ្តិ៍ ជេរប្រមាថ និងញុះញង់”។
ទន្ទឹមនិងនោះ ក៏មានអ្នកកាសែតប្ដឹង ផែង វណ្ណៈ ពីបទ”រិហារកេរ្តិ៍ គំរាមកំហែងថានឹងប្រព្រឹត្តបទឧក្រិដ្ឋ ឬបទមជ្ឈិមប្រឆាំងនឹងបុគ្គល.រំលោភលើលំនៅឋាន និងបទ គំរាមកំហែងថា នឹងសម្លាប់”ផងដែរ។
លុះឥឡូវនៅព្រឹកទី២៩.១១.២០២៣ បងប្អូនអ្នកសារព័ត៌មាន ជិត១០០នាក់ បានដាក់ពាក្យបណ្ដឹងប្ដឹង ផែង វណ្ណៈ ចូលអយ្យការ អមសាលាដំបូងខេត្តព្រៃវែង។
ពីបទ”បរិហារកេរ្តិ៍.ជេរប្រមាថ.គំរាមកំហែងដោយមានបញ្ជាឲ្យបំពេញលក្ខខណ្ឌអ្វីមួយ និងបទញុះញង់ឱ្យមានការរើសអើង”។
ដែលបានប្រព្រឹត្ត នៅលើបណ្ដាញសង្គម Telegram និងFacebook កាលពីខែឧសភា ឆ្នាំ២០២៣ និងអំឡុងខែកញ្ញា ឆ្នាំ២០២៣និងបន្តបន្ទាប់..!។
នៅក្នុងបណ្ដឹងនោះ អ្នកសារព័ត៌មាន បានរាយការណ៍ ជូនតំណាងអយ្យការថា៖ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ឈ្មោះ ផែង វណ្ណៈ បានReply គណនីTelegramលោក បូរ ប៊ុនថន ចាងហ្វាងសារព័ត៌មាន«ដើមរាំង»ក្នុងក្រុមយុត្តិធម៌ព័ត៌មាន ។
ដោយបាននិយាយថាៈ“ធ្វើព័ត៌មានរបៀបការពារចោរ បំផ្លាញធម្មជាតិ ធ្វើ ព័ត៌មាន កុំធ្វើជាកញ្ចាស់របស់ចោរបំផ្លាញធម្មជាតិ”។
លុះដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ លោក បូរ ប៊ុនថន រួមនឹងអ្នក សារព័ត៌មានមួយចំនួនទៀត បានទៅចុះផ្សាយ តាមការបកស្រាយរបស់គូភាគីទំនាស់។
បែរជាឈ្មោះ ផែង វណ្ណៈ ប្រើប្រាស់ ហ្វេសប៊ុកឈ្មោះ Pheng Vannak News មកនិយាយប្រមាថថា“ពួកអាកាសែតស៊ីឈ្នួល ពួកអាកាសែតខ្ចប់ មមីសមាន់ ពួកអាកាសែតខ្ចប់មមីសទា ទៅឡាយលុបលាងឱ្យភាគីម្ចាស់គ្លីនិកព្រោះតែប្រយោជន៍តិចតួច”។
បន្ទាប់ មកទៀតនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ឈ្មោះ ផែង វណ្ណៈ បានបន្តប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Pheng Vannak News ដោយនិយាយថា “ខ្លួនមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ជីវិតហាយសូ រស់នៅក្នុងផ្ទះវីឡា ជិៈសុទ្ធតែរថយន្តទំនើប តម្លៃជាង៣០ម៉ឺនដុល្លារ មិនដូចពួកអាកាសែតខ្ចប់មមីសមាន់មួយរៀលៗឆ្កួត ពាក់កាតដើរឡាយតាមចិញ្ចើមផ្លូវ ដើរសំពះសុំលុយគេរហេមរហាមខ្វះចំណេះដឹងនោះទេ”។
ព្រមទាំងចាត់ទុកអ្នកសារព័ត៌មានស្មើនឹងពួកចោរចាប់ជំរិត ដោយថែមទាំងបានចាត់ទុកបងប្អូនអ្នកសារព័ត៌មានទាំងពូជមិនស្មើនិងចុងក្រចកជើងរបស់ខ្លួនទៀតផង ស្រប ពេលដែល យើងខ្ញុំទៅផ្សាយបកស្រាយភាគីទំនាស់លើចិញ្ចើមផ្លូវ។
មិនតែប៉ុណ្ណោះនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ឈ្មោះ ផែង វណ្ណៈ បានប្រើហ្វេសប៊ុកឈ្មោះ ផែង វណ្ណៈ មកបង្ហោះភ្ជាប់រូបលោក បូរ ប៊ុនថន ដោយសរសេរបញ្ជាក់ថា“នេះគឺ ជាពួកអាកាសែតរហេមរហាម ពួកអាកាសែតខ្ចប់មមីសមាន់” ថែមទៀតផង។
ប្រភពដដែលបន្តថា រហូតដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ឈ្មោះ ផែង វណ្ណៈ បានReply គណនី Telegram លោក បូរ ប៊ុនថន ក្នុងក្រុមយុត្តិធម៌ព័ត៌មាន ។
ដោយសរសេរប្រមាថថា“រហេមរហាមដូចអ្ហែងគ្មានមុខស្អី មកភ្នាល់ជា មួយអញទេ”ភ្លាមនោះឈ្មោះ ផែង វណ្ណៈ បានគំរាមកំហែង និងបញ្ជាមកកាន់លោក បូរ ប៊ុនថន ថា”បើនៅរហេមរហាមទេ ឈប់និយាយប៉ះអញប្រយ័ត្នខ្លួន អញ អត់ដែលមានឈ្លោះជាមួយអារហាមឯងទេ អញព្រមានហែងពីម៉ោងនេះឈប់ប៉ះពាល់អញ អញជេរតែពួកខ្ចប់មមីស មាន់ដើរសុំលុយគេទេ បើហែងត្រឹមត្រូវនៅអោយស្ងៀម ហើយប្រយ័ត្នប្រយែងក្នុងការនិយាយប៉ះពាល់អញ”។
ដើមបណ្ដឹង បានចាត់ទុកអំពើរបស់ ផែង វណ្ណៈ ថាមានចេតនាទុច្ចរិត គំរាមកំហែង ឱ្យបំពេញលក្ខខណ្ឌរបស់ខ្លួន បរិហារកេរ្តិ៍ ជេរប្រមាថ និងញុះញង់ឱ្យមានការរើសអើង។
ដែលនាំឲ្យប្រជាពលរដ្ឋ មានគំនិតអវិជ្ជមាន និងអស់ជំនឿលើស្ថាប័នព័ត៌មាន។
ដែលជាស្ថាប័នអ្នកនាំពាក្យរបស់ជាតិ ជាពិសេស គឺបងប្អូនអ្នកសារព័ត៌មាន ដែលកំពុងបំពេញវិជ្ជាជីវៈបម្រើសង្គម និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូរ របស់ពួកគាត់យ៉ាងធ្ងន់ធ្ងរ..!។
ក្នុងនោះ បងប្អូនអ្នកសារព័ត៌មាន ស្នើឱ្យតំណាងអយ្យការ ចោទប្រកាន់ និង ផ្តន្ទាទោសឈ្មោះ ផែង វណ្ណៈ ទៅតាមផ្លូវច្បាប់ និងទាមទារសំណងជំងឺចិត្ត ចំនួន៤០០.០០០.០០០រៀល(បួនរយលានរៀល) ។
គួរម្លឹកថាៈ កាលពីព្រឹកទី២៧.០៩.២០២៣ បងប្អូនអ្នកសារព័ត៌មានរាប់រយនាក់ បាននាំគ្នាមកដាក់ញត្តិ(ពាក្យបណ្ដឹង-សុំកិច្ចអន្តរាគមន៍)នៅក្រសួងព័ត៌មាន។
ដើម្បីទាមទារឱ្យឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លុបអាជ្ញាប័ណ្ណសារព័ត៌មាន Pheng Vannak News ដែលមានបុគ្គល ផែង វណ្ណៈ ជាចាងហ្វាង ។
ជាមួយគ្នានោះ ផែង វណ្ណៈ បានចេញលិខិតសូមទោស ដើម្បីបញ្ចប់រឿង.!។
ក្រោយចេញលិខិតសូមទោសហើយ ផែង វណ្ណៈ នៅតែបន្តជេរប្រមាថ បរិហារកេរ្តិ៍ ចោទប្រកាន់ មកលើបងប្អូនអ្នកសារព័ត៌មាន ជាបន្តបន្ទាប់ទៀត។
ជាក់ស្ដែងៈ អ្នកកាសែតចុះយកព័ត៌មាន ហើយមានទំនាស់.!
បែរជា ផែង វណ្ណៈ ចោទថា”ពួកគាត់ទៅជំរិតទារលុយពីគេ”។
ការចោទប្រកាន់បែបនេះ ជាមូលហេតុ បណ្ដាលឱ្យជេរគ្នាផ្អើល ពេញបណ្ដាញសង្គម ប្ដឹងទៅប្ដឹងមក នៅតុលាការខេត្តកំពង់ចាម.!។
មិនតែប៉ុណ្ណោះ នៅថ្ងៃទី១៩.១១.២០២៣ ផែង វណ្ណៈ បានជេរប្រមាថ មកលើបងប្អូនអ្នកសារព័ត៌មានទៀតថា«ពួកអាថោកទាបអស់នេះវាចង់ល្បី វាតោងកន្ទុយរបស់ ផែង វណ្ណៈ ដើម្បីឱ្យផេកពួកវាបានល្បី»។
ការជេរប្រមាថពីសំណាក់ ផែង វណ្ណៈ មកលើបងប្អូនអ្នកសារព័ត៌មាន ដដែលៗ មិនចប់មិនហើយបែបនេះ!។
មជ្ឈដ្ឋានខាងក្រៅ ទាមទារឱ្យឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចាត់វិធានការលើ ផែង វណ្ណៈ កុំមានការលើកលែងឱ្យសោះ ស្របពេលដែល ផេង វណ្ណៈ កំពុងជាប់បណ្ដឹងជាច្រើន នៅតុលាការ!៕