Breaking៖ កុមារម្នាក់ ខ្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីសង្គ្រាម២ឆ្នាំបានកើតឡើងនៅតំបន់ហ្គាហ្សា!

ថ្ងៃទី៩ ខែតុលា ២០២៥ ការសិក្សាថ្មីមួយដែលបានផ្សាយក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ The Lancet បង្ហាញថា កុមារម្នាក់ក្នុងចំណោម៦នាក់នៅតំបន់ហ្គាហ្សា កំពុងរងគ្រោះដោយសារកង្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីសង្គ្រាមរយៈពេលជិតពីរឆ្នាំ ដែលបានបណ្តាលឲ្យមានការខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ។
ប្រភពពីសារព័ត៌មានCNA។

ការសិក្សានេះ ត្រូវបានផ្តល់ហិរញ្ញប្បទានដោយអង្គការ UNRWA ដែលជាទីភ្នាក់ងារសង្គ្រោះប៉ាឡេស្ទីនរបស់សហប្រជាជាតិ។ វាបានវិភាគទិន្នន័យពីកុមារចំនួនជាង ២០ម៉ឺននាក់អាយុក្រោមប្រាំឆ្នាំ ដែលត្រូវបានពិនិត្យនៅចន្លោះខែមករា ឆ្នាំ ២០២៤ ដល់ខែសីហា ឆ្នាំ ២០២៥ នៅតាមមជ្ឈមណ្ឌលសុខភាពនានា។

លទ្ធផលបង្ហាញថា កង្វះអាហារូបត្ថម្ភបានកើនឡើងយ៉ាងគួរឲ្យព្រួយ បន្ទាប់ពីអ៊ីស្រាអែលបានរឹតបន្តឹងការចូលរួមជំនួយមនុស្សធម៌ពីខែមីនាដល់ខែឧសភា ឆ្នាំ ២០២៥។ ការវាស់វែងចុងក្រោយក្នុងខែសីហាបង្ហាញថា ប្រហែល១៥.៨ភាគរយនៃកុមារដែលត្រូវបានពិនិត្យមានរោគសញ្ញាខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។

អ្នកស្រាវជ្រាវបានព្រមានថា ស្ថានភាពនេះអាចនាំឲ្យកុមាររាប់ម៉ឺននាក់ប្រឈមមុខនឹងគ្រោះថ្នាក់ដល់ជីវិត និងបង្កផលប៉ះពាល់ដល់ការអភិវឌ្ឍន៍ផ្លូវរាងកាយនិងបញ្ញារបស់ពួកគេក្នុងអនាគត៕

Leave a Reply

Your email address will not be published. Required fields are marked *