(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៦.០៥.២០២៤ បានជូនដំណឹងថា បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរា បានជួសជុលរួចរាល់នូវទីតាំង ដែលមានហានិភ័យរបស់ប្រាសាទប្រែរូប។
ក្នុងន័យនេះ ដើម្បីបន្ថែមបទពិសោធន៍ថ្មី ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាជ្ញាធរជាតិអប្សរា នឹងបើកឡើងវិញនូវការទស្សនាថ្ងៃលិចនៅប្រាសាទប្រែរូប នៃរមណីយដ្ឋានអង្គរ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុន ទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕