(សេអ៊ូល)៖ នៅព្រឹកទី១៦ ខែឧសភា ឆ្នាំ២០២៤ លោក យូន ស៊ុកយ៉ល (YOON Suk Yeol) ប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូង ។
បានរៀបចំពិធីស្វាគមន៍ ចំពោះទស្សនកិច្ចជាផ្លូវការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង។ ដំណើរទស្សនកិច្ចនេះ មានរយៈពេល៤ថ្ងៃ ហើយជាដំណើរទស្សនកិច្ចមួយបង្ហាញនូវជំហររបស់រាជរដ្ឋាភិបាលនីតិកាលថ្មី ក្នុងការបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងឡាយរវាងកម្ពុជា និងកូរ៉េខាងត្បូង៕