(សេអ៊ូល)៖ នៅព្រឹកទី១៧ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោកបណ្ឌិត Lee Joong Keun ស្ថាបនិកនៃក្រុមហ៊ុន Booyoung Group និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Booyoung Khmer II Co.,Ltd. ជួបសម្តែងការគួរសម និងពិភាក្សាការងារ។
Booyoung Group ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៣ ជាក្រុមហ៊ុនឯកទេសរបស់កូរ៉េ ក្នុងវិស័យអចលនទ្រព្យ។
នៅកម្ពុជា ក្រុមហ៊ុន Booyoung Group មានគម្រោងចំនួន៦ ក្នុងវិស័យអចលនទ្រព្យ ហិរញ្ញវត្ថុ ការអប់រំ និងទេសចរណ៍ សណ្ឋាគារ និងទីលាន វាយកូនហ្គោល ហើយគម្រោងដែលគួរឱ្យកត់សម្គាល់មួយចំនួនមានដូចជា បុរី ប៊ូយ៉ុង ថោន និងធនាគារ ប៊ូយ៉ុង ខ្មែរ។
គួរម្លឹកថាៈ កន្លងមក ក្រុមហ៊ុន Booyoung Group ក៏បានបរិច្ចាគរថយន្តក្រុងចំនួន១,០០០គ្រឿង ដល់រាជរដ្ឋាភិបាល និងបានជួយសាងសង់អគារសិក្សា ចំនួន ៣០០ខ្នង និងបរិច្ចាគក្តារខៀនចំនួន ៤០,០០០៕