Breaking៖ រុស្ស៊ី ព្រមានអឺរ៉ុបកុំឲ្យនិយាយអំពីសង្គ្រាម!

អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បានចេញសារព្រមានដល់បណ្តាប្រទេសអឺរ៉ុប កាលពីថ្ងៃចន្ទទី២៩ ខែកញ្ញា ថាការពិភាក្សានិងការរំពឹងទុកអំពីសង្គ្រាមដែលអាចកើតមាន ជាមួយរុស្ស៊ីក្នុងរយៈពេលប្រាំឆ្នាំខាងមុខ គឺជាការបំភាន់និងប្រឆាំងនឹងផលប្រយោជន៍របស់ទីក្រុងម៉ូស្គូ។
ប្រភពពីសារព័ត៌មានAANews។

ក្នុង ប៉ុស្តិ៍ Telegram មួយ លោក Medvedev បានសង្កត់ថារុស្ស៊ីមិនត្រូវការសង្គ្រាមជាមួយនរណាម្នាក់ឡើយ ជាពិសេសជាមួយអឺរ៉ុប។

អតីត ប្រធានាធិបតី រុស្ស៊ី (២០០៨–២០១២) បានប្រើ ភាសារខ្លាំង ដោយចោទប្រកាន់ អឺរ៉ុប ថា សេដ្ឋកិច្ចខ្សោយ និងពឹងផ្អែក លើសហរដ្ឋអាមេរិកហើយបានបន្ថែមថា ទ្វីបនេះកំពុងបាត់បង់ អត្តសញ្ញាណរបស់ខ្លួន ដោយរំលាយទៅជាជនចំណាកស្រុកឈ្លានពាន៕

Leave a Reply

Your email address will not be published. Required fields are marked *