(បាត់ដំបង)៖ រថយន្តធំចតលើចិញ្ចើមផ្លូវ ដើម្បីលើកដាក់ស្រូវ ត្រូវមេប៉ុស្តិ៍នគរបាលកំពង់ព្រៀង ជិៈម៉ូតូបុកចំពីក្រោយ បណ្តាលឱ្យស្លាប់ភ្លាម។
ហេតុការណ៍នេះបានកើតឡើង នៅលើផ្លូវជាតិលេខ៥ ក្នុងភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី២៨ ខែវិច្ឆិកា។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ ស សាម៉ុន អាយុ៥១ឆ្នាំ នៅភូមិបឹងវេង ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ជានាយប៉ុស្តិ៍នគរបាលកំពង់ព្រៀង។
នៅមុនកើតហេតុ ជនរងគ្រោះបានជិៈម៉ូតូម៉ាក ស៊ុយហ្ស៊ុយគីស្មាស់ផ្លាកលេខន.ប១-៩៧៧៥ ពីជើងទៅត្បូង។
មកដល់កន្លែងខាងលើក៏បុករថយន្តធំ ម៉ាកហ៊ីយិនដាយផ្លាកលេខបាត់ដំបង 3A-3442 ឈប់ចតចិញ្ចើមផ្លូវកំពុងលើកដាក់ស្រូវពេញទំហឹង បណ្តាលឱ្យមន្ត្រីនគរបាលរូបនោះស្លាប់ភ្លាម។រីឯម្ចាស់រថយន្តក្រោយមានហេតុការណ៍ ក៏រត់គេចខ្លួនបាត់តែម្តង។
បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍ កម្លាំងជំនាញបានចុះពិនិត្យ ហើយបានបញ្ជាក់ថា រថយន្តដឹកស្រូវឈប់មិនមានដាក់ផ្លាកសញ្ញា ទើបធ្វើឱ្យម៉ូតូបើកមកបុកពីក្រោយបង្កគ្រោះថ្នាក់បែបនេះ៕