ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ Gaza បានកាន់ទុក្ខចំពោះការស្លាប់របស់អ្នកកាសែត ចំនួន៤នាក់បន្ថែមទៀត កាលពីថ្ងៃព្រហស្បតិ៍ ។
ក្រោយពួកគេ បានស្លាប់ដោយសារការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ទៅលើតំបន់ជុំវិញហ្គាហ្សា។
អ្នកកាសែត៤នាក់ ត្រូវបានគេធ្វើឃាតក្នុងនោះ មានស្ត្រីម្នាក់។
“Hail al-Najjar អ្នកកែសម្រួលវីដេអូនៅបណ្តាញប្រព័ន្ធផ្សព្វផ្សាយ Al-Aqsa, Mahmoud Jahjouh អ្នកថតរូបនៅគេហទំព័រ Palestine Post, Moath Mustafa al-Ghefari អ្នកថតរូបនៅគេហទំព័រ Kanaan Land និងមូលនិធិប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីន និង Amina Mahmoud Hameed ដែលជាអ្នកធ្វើបទបង្ហាញកម្មវិធី និងជាអ្នកកែសម្រួលនៅបណ្តាញផ្សព្វផ្សាយជាច្រើន” ទាំងអស់ “បានធ្លាក់ក្នុងសង្រ្គាមប្រល័យពូជសាសន៍នៅហ្គាហ្សាស្ទ្រីប” ។
ការិយាល័យបានប្រកាសថា ចំនួនអ្នកស្លាប់ចាប់តាំងពីថ្ងៃទី៧ តុលាមកសម្រាប់អ្នកកាសែតនៅហ្គាហ្សាឡើងដល់១៤៧នាក់។
យ៉ាងណាមិញ វាមិនបានផ្តល់ព័ត៌មានលម្អិតអំពីកាលៈទេសៈជុំវិញការស្លាប់នោះទេ។
អ៊ីស្រាអែល បានបន្តការវាយលុកយ៉ាងព្រៃផ្សៃលើតំបន់ហ្កាហ្សា បើទោះជាមានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឲ្យមានបទឈប់បាញ់ជាបន្ទាន់ក្តី។
ប្រជាជនប៉ាឡេស្ទីនជាង 35,200 នាក់ត្រូវបានសម្លាប់ចាប់តាំងពីពេលនោះមក ភាគច្រើនជាស្ត្រី និងកុមារ ហើយជាង 79,200 នាក់បានរងរបួសចាប់តាំងពីដើមខែតុលា បន្ទាប់ពីការវាយប្រហារដោយក្រុមហាម៉ាស់។
អ៊ីស្រាអែល ត្រូវបានចោទប្រកាន់ពីបទ “ប្រល័យពូជសាសន៍” នៅតុលាការយុត្តិធម៌អន្តរជាតិ ដែលបានបញ្ជាឱ្យទីក្រុង Tel Aviv ធានាកងកម្លាំងរបស់ខ្លួនមិនប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងចាត់វិធានការដើម្បីធានាថា ជំនួយមនុស្សធម៌ត្រូវបានផ្តល់ដល់ជនស៊ីវិលនៅតំបន់ហ្គាហ្សា៕