Update៖ ការវាយប្រហាររបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ស្លាប់អ្នកកាសែត៤នាក់ទៀតសរុប១៤៧នាក់ហើយ!

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ Gaza បានកាន់ទុក្ខចំពោះការស្លាប់របស់អ្នកកាសែត ចំនួន៤នាក់បន្ថែមទៀត កាលពីថ្ងៃព្រហស្បតិ៍ ។
ក្រោយពួកគេ បានស្លាប់ដោយសារការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ទៅលើតំបន់ជុំវិញហ្គាហ្សា។
អ្នក​កាសែត​៤នាក់ ត្រូវ​បាន​គេ​ធ្វើ​ឃាត​ក្នុង​នោះ មាន​ស្ត្រី​ម្នាក់​។

“Hail al-Najjar អ្នកកែសម្រួលវីដេអូនៅបណ្តាញប្រព័ន្ធផ្សព្វផ្សាយ Al-Aqsa, Mahmoud Jahjouh អ្នកថតរូបនៅគេហទំព័រ Palestine Post, Moath Mustafa al-Ghefari អ្នកថតរូបនៅគេហទំព័រ Kanaan Land និងមូលនិធិប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីន និង Amina Mahmoud  Hameed ដែលជាអ្នកធ្វើបទបង្ហាញកម្មវិធី និងជាអ្នកកែសម្រួលនៅបណ្តាញផ្សព្វផ្សាយជាច្រើន” ទាំងអស់ “បានធ្លាក់ក្នុងសង្រ្គាមប្រល័យពូជសាសន៍នៅហ្គាហ្សាស្ទ្រីប” ។

ការិយាល័យ​បាន​ប្រកាស​ថា ចំនួន​អ្នក​ស្លាប់​ចាប់​តាំង​ពី​ថ្ងៃ​ទី​៧ តុលា​មក​សម្រាប់​អ្នក​កាសែត​នៅ​ហ្គាហ្សា​ឡើង​ដល់​១៤៧​នាក់។

យ៉ាងណាមិញ វាមិនបានផ្តល់ព័ត៌មានលម្អិតអំពីកាលៈទេសៈជុំវិញការស្លាប់នោះទេ។

អ៊ីស្រាអែល បាន​បន្ត​ការ​វាយលុក​យ៉ាង​ព្រៃផ្សៃ​លើ​តំបន់​ហ្កាហ្សា បើ​ទោះ​ជា​មាន​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ទាមទារ​ឲ្យ​មាន​បទ​ឈប់​បាញ់​ជា​បន្ទាន់​ក្តី។

ប្រជាជនប៉ាឡេស្ទីនជាង 35,200 នាក់ត្រូវបានសម្លាប់ចាប់តាំងពីពេលនោះមក ភាគច្រើនជាស្ត្រី និងកុមារ ហើយជាង 79,200 នាក់បានរងរបួសចាប់តាំងពីដើមខែតុលា បន្ទាប់ពីការវាយប្រហារដោយក្រុមហាម៉ាស់។

អ៊ីស្រាអែល ត្រូវបានចោទប្រកាន់ពីបទ “ប្រល័យពូជសាសន៍” នៅតុលាការយុត្តិធម៌អន្តរជាតិ ដែលបានបញ្ជាឱ្យទីក្រុង Tel Aviv ធានាកងកម្លាំងរបស់ខ្លួនមិនប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងចាត់វិធានការដើម្បីធានាថា ជំនួយមនុស្សធម៌ត្រូវបានផ្តល់ដល់ជនស៊ីវិលនៅតំបន់ហ្គាហ្សា៕

Leave a Reply

Your email address will not be published. Required fields are marked *