(សេអ៊ូល)៖ នៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េខាងត្បូង នាថ្ងៃសៅរ៍ ទី១៨ ឧសភា ឆ្នាំ២០២៤។
មានបងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅសាធារណរដ្ឋកូរ៉េ បានសម្តែងមតិគាំទ្រ ចំពោះវត្តមាននៃដំណើរអញ្ជើញមកដល់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី។
សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង។ រយៈពេល៤ថ្ងៃ ហើយជាដំណើរទស្សនកិច្ចមួយបង្ហាញនូវជំហររបស់រាជរដ្ឋាភិបាលនីតិកាលថ្មី ក្នុងការបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងឡាយរវាងកម្ពុជា និងកូរ៉េខាងត្បូង៕