ក្រសួងសុខាភិបាលនៅក្នុងក្រុមឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃសៅរ៍ថា៖ យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន35,386 នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយលុក ដែលកំពុងបន្តរបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីខែតុលា ឆ្នាំមុន រហូតបច្ចុប្បន្ន។
សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា មនុស្សចំនួន79,366 នាក់ផ្សេងទៀត ក៏បានរងរបួសនៅក្នុងការវាយលុកនេះ។
សេចក្តីថ្លែងការណ៍បាននិយាយថា “ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស 83នាក់ និង 105 នាក់ផ្សេងទៀតរងរបួសក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ”។
សេចក្តីថ្លែងការណ៍បន្ថែមថា “មនុស្សជាច្រើន នៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេ”។
អ៊ីស្រាអែល បានធ្វើការវាយលុកដោយមិនឈប់ឈរលើតំបន់ Gaza Strip ចាប់តាំងពីមានការវាយប្រហារឆ្លងព្រំដែនដោយក្រុម Hamas ប៉ាឡេស្ទីនកាលពីថ្ងៃទី ៧ ខែតុលា ដែលបានសម្លាប់មនុស្សប្រហែល១.២០០ នាក់៕