យោងតាមរបាយការណ៍ បានឱ្យដឹងថា ប្រទេសកាតា បានបណ្តេញមេដឹកនាំក្រុមហាម៉ាស់ ដោយសម្ងាត់ កាលពីខែមេសា កន្លងទៅ នៅពេលដែលកិច្ចចរចា បទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប បានជាប់គាំង។
ការចរចា បានឈានដល់ការជាប់គាំង ដោយសារភាគីជម្លោះមិនអាចយល់ស្របលើលក្ខខណ្ឌ សម្រាប់ការដោះលែងចំណាប់ខ្មាំង។
របាយការណ៍ដដែល បានបន្ថែមថា មានការយល់ឃើញខុសគ្នារវាងភាគីទាំង២ ជាពិសេសលើបញ្ហាចុងបញ្ចប់នៃសង្គ្រាម ក៏ដូចជាការទាមទាររបស់អ៊ីស្រាអែល ក្នុងការវេតូឈ្មោះភេរវករ។
គួរបញ្ជាក់ថា ភាពតានតឹងបានផ្ទុះឡើងម្តងទៀត នៅមជ្ឈិមបូព៌ានៅថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣។ នៅពេលដែលពួកសកម្មប្រយុទ្ធមកពីចលនាប៉ាឡេស្ទីនរ៉ាឌីកាល់ ដែលមានមូលដ្ឋាននៅហ្គាហ្សាស្ទ្រីប ហាម៉ាស់ ។
បានធ្វើការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើទឹកដីអ៊ីស្រាអែល ពីតំបន់ហ្គាហ្សា។
ដោយបានសម្លាប់អ្នករស់នៅតាមព្រំដែន និងចាប់ចំណាប់ខ្មាំងជាង ២៤០នាក់រួមទាំងស្ត្រី កុមារ និងមនុស្សចាស់ ផងដែរ៕