សោកស្ដាយលោកពូ ម៉ៅ ដែលតែងតែសម្រួលចរាចរណ៍នៅខណ្ឌមានជ័យ បានទទួលមរណភាពហើយ!

(ភ្នំពេញ)៖ មហាជនប្រាកដជាបានស្គាល់ហើយលោក ហោ ម៉ៅ ជាសន្តិសុខរដ្ឋបាលខណ្ឌមានជ័យ។ ដែលជួយសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ នៅសង្កាត់ចាក់អង្រែក្រោម បានទទួលមរណភាព កាលពីម៉ោង៣៖០០នាទីរសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ក្នុងជន្មាយុ៦៣ឆ្នាំ ដោយ(ជំងឺគាំងបេះដូង)។

-សពលោក ហោ ម៉ៅ ត្រូវតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រជាជនមិនតិចនាក់ទេ ដែលបានស្គាល់លោក ហោ ម៉ៅ តាមរយៈការសម្រួលចរាចរណ៍មិនខ្លាចក្តៅ មិនខ្លាចភ្លៀង សម្រាប់អ្នកដំណើរតាមដងផ្លូវ។

ជាមួយគ្នានេះ នៅយប់ថ្ងៃទី១៨ ខែឧសភា លោក យ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២ បានដឹកនាំសហការី ទៅចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពលោក ហោ ម៉ៅ ។
ដោយបាននាំយកថវិការបស់លោកស្រី ឡោក ខេង ប្រធានក្រុមការងារចុះជួយសង្កាត់ច្បារអំពៅទី២ ចំនួន ១០ម៉ឺនរៀល ថវិកាសមាគមមនុស្សចាស់ ៥០ម៉ឺនរៀល និងថវិការបស់គណបក្សសង្កាត់ច្បារអំពៅទី២ ចំនួន ២០ម៉ឺនរៀល សរុប៨០ម៉ឺនរៀល, អង្ករ១បេ៥០គីឡូ ទឹកសុទ្ធ២កេស ទឹកក្រូច១កេស ជូនដល់គ្រួសារសព ស្ថិតនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

Leave a Reply

Your email address will not be published. Required fields are marked *