អាជ្ញាធរបាននិយាយកាលពីថ្ងៃសៅរ៍ថា៖ ភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បណ្ដាលឱ្យចំនួនអ្នកស្លាប់កើនដល់៤០០នាក់ហើយ។
យ៉ាងហោចណាស់មនុស្ស18 នាក់បានបាត់បង់ជីវិត នៅក្នុងទឹកជំនន់នៅក្នុងខេត្ត Faryab នៅតាមព្រំដែនប្រទេស Turkmenistan នៃប្រទេសអាហ្វហ្គានីស្ថាន ។
ខណៈដែលចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង នៅក្នុងខេត្តភាគខាងជើងរបស់ប្រទេស ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានកើនឡើងដល់ 400នាក់ ។
នេះបើតាមអ្នកនាំពាក្យអភិបាលខេត្ត Faryab Ismetullah Muradi បានប្រាប់ Kabul- ផ្អែកលើ Tolo News ។
Muradi ក៏បានលើកឡើងផងដែរថា ដីកសិកម្មជាង២.០០០ ហិកតាត្រូវបានបំផ្លាញ ផ្ទះជាង ១.០០០ ខ្នងរងការខូចខាត និងសត្វជាង ៣០០ក្បាលបានងាប់។
យ៉ាងហោចណាស់មនុស្ស50 នាក់បានបាត់បង់ជីវិត និងរាប់សិបនាក់បានបាត់ខ្លួន ដោយសារតែទឹកជំនន់ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្ត Ghor ។
កាលពីសប្តាហ៍មុន ទឹកជំនន់យ៉ាងខ្លាំងនៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន ជាចម្បងនៅក្នុងខេត្ត Baghlan, Badakhshan និង Takhar បានបណ្តាលឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរ។
នៅប្រទេសអាហ្វហ្គានីស្ថាន ការរលាយនៃព្រិល ក្នុងខែរដូវរងាដោយសារការកើនឡើងនៃសីតុណ្ហភាព ។
គួបផ្សំនឹងភ្លៀងធ្លាក់ខ្លាំង និងហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់ នាំឲ្យមានទឹកជំនន់ ។
បណ្តាលឱ្យបាត់បង់ជីវិត និងទ្រព្យសម្បត្តិ មនុស្សរាប់រយនាក់បានស្លាប់ជារៀងរាល់ឆ្នាំនៅក្នុងប្រទេសនេះដោយសារតែគ្រោះមហន្តរាយទាំងនេះ៕