លោក ប្រាយុទ្ធ ត្រូវបានតែងតាំងជាសមាជិកនៃក្រុមប្រឹក្សា ព្រះមហាក្សត្រថៃ!

ព្រះ​មហាក្សត្រ Maha Vajiralongkorn បាន​តែងតាំងអតីតនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា ក្នុងមុខតំណែងជា​ទីប្រឹក្សានេះ ដោយ​ផ្តើមធ្វើការងារគិតចាប់ ពីថ្ងៃព្រហស្បតិ៍ទី៣០ខែវិច្ឆិកាទៅ។

លោក ប្រាយុទ្ធ ដែលជាអតីតអគ្គមេបញ្ជាការកងទ័ព បានឡើងកាន់អំណាចក្នុងរដ្ឋប្រហារយោធាឆ្នាំ២០១៤ និងធ្វើជានាយករដ្ឋមន្ត្រីរហូតដល់ឆ្នាំ២០១៩ ។
នៅពេលគាត់ត្រូវបានបោះឆ្នោត ជ្រើសរើសជានាយកប្រតិបត្តិកំពូលឡើងវិញ បន្ទាប់ពីការបោះឆ្នោតសកល។

យ៉ាងណាមិញ បើទោះបីជាលោក ប្រាយុទ្ធ បានបាត់បង់​តំណែង​កាល​ពី​ខែ​សីហា ឆ្នាំ​២០២៣។
ក្រុមប្រឹក្សាព្រះមហាក្សត្រ ដែលមានតួនាទីជាស្ថាប័នទីប្រឹក្សារាជាធិបតេយ្យ ត្រូវបានបង្កើតឡើងក្នុងរជ្ជកាលព្រះបាទរាមាទី៥ (១៨៥៣-១៩១០)។

គួរជម្រាបថា ក្រុមប្រឹក្សានេះក៏មានភារកិច្ចក្នុងការសម្របសម្រួលរវាងសែរាជវង្សនិងរដ្ឋាភិបាល សភា តុលាការយុត្តិធម៌ អង្គការឯកជន និងប្រជាពលរដ្ឋទាក់ទងនឹងបញ្ហាដែលមានចែងក្នុងច្បាប់ពាក់ព័ន្ធផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *