ព្រះមហាក្សត្រ Maha Vajiralongkorn បានតែងតាំងអតីតនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា ក្នុងមុខតំណែងជាទីប្រឹក្សានេះ ដោយផ្តើមធ្វើការងារគិតចាប់ ពីថ្ងៃព្រហស្បតិ៍ទី៣០ខែវិច្ឆិកាទៅ។
លោក ប្រាយុទ្ធ ដែលជាអតីតអគ្គមេបញ្ជាការកងទ័ព បានឡើងកាន់អំណាចក្នុងរដ្ឋប្រហារយោធាឆ្នាំ២០១៤ និងធ្វើជានាយករដ្ឋមន្ត្រីរហូតដល់ឆ្នាំ២០១៩ ។
នៅពេលគាត់ត្រូវបានបោះឆ្នោត ជ្រើសរើសជានាយកប្រតិបត្តិកំពូលឡើងវិញ បន្ទាប់ពីការបោះឆ្នោតសកល។
យ៉ាងណាមិញ បើទោះបីជាលោក ប្រាយុទ្ធ បានបាត់បង់តំណែងកាលពីខែសីហា ឆ្នាំ២០២៣។
ក្រុមប្រឹក្សាព្រះមហាក្សត្រ ដែលមានតួនាទីជាស្ថាប័នទីប្រឹក្សារាជាធិបតេយ្យ ត្រូវបានបង្កើតឡើងក្នុងរជ្ជកាលព្រះបាទរាមាទី៥ (១៨៥៣-១៩១០)។
គួរជម្រាបថា ក្រុមប្រឹក្សានេះក៏មានភារកិច្ចក្នុងការសម្របសម្រួលរវាងសែរាជវង្សនិងរដ្ឋាភិបាល សភា តុលាការយុត្តិធម៌ អង្គការឯកជន និងប្រជាពលរដ្ឋទាក់ទងនឹងបញ្ហាដែលមានចែងក្នុងច្បាប់ពាក់ព័ន្ធផងដែរ៕