ប្រសិនបើខ្មែរក្រហម មានគណបក្សនយោបាយត្រឹមត្រូវ ចូលរួមការបោះឆ្នោត និងមានអាសនៈក្នុងសភា!

(ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងគួរតែអរគុណប៉ុលពត ដែលបានដកខ្លួនចេញពីការអនុវត្តកិច្ចព្រមព្រៀងប៉ារីសមិនចូលរួមក្នុងការបោះឆ្នោត ។
ព្រោះប៉ុលពត កសាងកំហុសដោយខ្លួនឯង ទើបផ្តល់ឱកាសឱ្យយើងអាចកម្ចាត់ខ្មែរក្រហមទាំងអង្គការចាត់តាំងនយោបាយនិងយោធា តាមរយៈនយោបាយឈ្នះ-ឈ្នះ មិនមែនតាមរយៈអ៊ុនតាក់នោះទេ។

សម្តេចតេជោ បានចោទជាសំណួរថា ប្រសិនបើខ្មែរក្រហមចូលរួមការបោះឆ្នោត មានគណបក្សនយោបាយត្រឹមត្រូវ និងមានអាសនៈក្នុងសភា នោះយ៉ាងហោចណាស់ខ្មែរក្រហមទទួលបាន ២ ឬ៣ អាសនៈដែរ។
បើដូច្នោះ តើនរណាជាអ្នកទទួលខុសត្រូវក្នុងការកាត់ទោសខ្មែរក្រហម។

សម្តេចតេជោ បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីបិទសន្និសីទស្តីពី អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤៕

Leave a Reply

Your email address will not be published. Required fields are marked *