ក្រសួងសុខាភិបាលដែលដឹកនាំដោយហាម៉ាសបាននិយាយនៅថ្ងៃអង្គារទី៣០ខែកញ្ញា ថាកងកម្លាំងអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ 42 នាក់ និងរបួសមនុស្សជាង190 នាក់ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនៅតំបន់ហ្គាហ្សា។
ប្រភពពីសារព័ត៌មានABC។
ក្នុងចំណោមអ្នកស្លាប់ មាន 5 នាក់ព្យាយាមប្រមូលជំនួយមនុស្សធម៌។ ក្រសួងសុខាភិបាល បានបន្ថែមថា ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមនៅថ្ងៃទី 7 តុលា ឆ្នាំ2023 មក ចំនួនអ្នកស្លាប់សរុបនៅហ្គាហ្សា បានឡើងដល់ 66,097 នាក់ ។
ខណៈដែលយ៉ាងហោចណាស់ 453 នាក់ រួមទាំងកុមារ 150 នាក់ បានស្លាប់ដោយសារតែអត់ឃ្លាន។
រូបភាពថ្មីៗបង្ហាញពីផ្សែងក្តៅក្រហមឡើងពីការវាយប្រហារតាមអាកាស នៅពេលដែលជនជាតិប៉ាឡេស្ទីនភៀសខ្លួនចេញពីភាគខាងជើង ហើយចូលទៅកាន់ភាគកណ្តាលនៃហ្គាហ្សាស្ទ្រីប ដើម្បីស្វែងរកសុវត្ថិភាព។
មួយផ្នែកផ្សេងទៀត នាពេលតែម្ដង គ្រួសារចំណាប់ខ្មាំងបានចូលរួមបាតុកម្មនៅជិតស្ថានកុងស៊ុលអាមេរិកក្នុងទីក្រុងតែលអាវីវ ដើម្បីគាំទ្រផែនការបទឈប់បាញ់ថ្មីរបស់សហរដ្ឋអាមេរិក។ វេទិកាសម្រាប់គ្រួសារចំណាប់ខ្មាំងបាននិយាយថា ផែនការនេះគឺជាថ្មី និងជាចំណុច “របត់ប្រវត្តិសាស្ត្រ” ដែលអាចនាំឲ្យមានការដោះលែងអ្នកត្រូវឃុំខ្លួន និងបញ្ចប់សង្រ្គាម៕