សម្តេចធិបតី ថ្លែងថាធនធានមនុស្សនៅតែជាអាទិភាពគន្លឹះទី១នៃគោលនយោបាយ!

(ភ្នំពេញ)៖ ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាព ជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ នៅព្រឹកទី២៣ ខែឧសភា ឆ្នាំ២០២៤ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ បន្តពីយុទ្ធសាស្រ្តចតុកោណ រាជរដ្ឋាភិបាល នៅតែផ្តោតអាទិភាពគន្លឹះទី១លើធនធានមនុស្ស ដែលជាចំណុចសំខាន់បំផុតនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

សម្តេចធិបតី បានគូសបញ្ជាក់ថា មូលធនមនុស្ស គឺជាដង្ហើមសេដ្ឋកិច្ចក្នុងការអភិវឌ្ឍប្រទេសជាតិ និងការថែរក្សាប្រពៃណី វប្បធម៌ និងអត្តសញ្ញាណជាតិរបស់យើង ដែលប្រការនេះហើយដែលរាជរដ្ឋាភិបាល ត្រូវយកចិត្តទុកដាក់ទៅលើ សុខភាពនិងចំណេះដឹងរបស់ធនធានមនុស្ស។

-សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា នៅក្នុងផ្នែកថែទាំងសុខភាព រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ទៅលើចំណុចមួយចំនួនដូចជា៖ ១- គុណភាពសុខាភិបាល (Quality) ២- លទ្ធភាពក្នុងការប្រើប្រាស់ (Access) និង៣តម្លៃសមរម្យ (Suitable cost)៕

Leave a Reply

Your email address will not be published. Required fields are marked *