ក្រសួងសុខាភិបាល នៅក្នុងទឹកដីដែលត្រូវបានឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃពុធថា៖ ការវាយប្រហារ របស់អ៊ីស្រាអែល បានសម្លាប់មនុស្ស62នាក់និងរបួស138នាក់ទៀតក្នុងរយៈពេល24ម៉ោង ចុងក្រោយនេះ។
ធ្វើឱ្យចំនួនអ្នកស្លាប់សរុប កើនដល់35,709នាក់ និងរបួសជិត៨ម៉ឺននាក់ ជនរងគ្រោះភាគច្រើនជាស្ដ្រីនិងកុមារ..!។
ក្រសួងបានបន្ថែមថា មនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេ”។
អ៊ីស្រាអែលបានបន្តការវាយលុកយ៉ាងឃោរឃៅរបស់ខ្លួន លើតំបន់ហ្គាហ្សាស្ទ្រីប បើទោះបីជាមានដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានការឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់នេះក៏ដោយ។
ជាងប្រាំពីរខែ នៅក្នុងសង្រ្គាមអ៊ីស្រាអែល កន្លែងដ៏ធំនៃតំបន់ហ្គាហ្សាបានខ្ទេចខ្ទាំ ចំពេលមានការរាំងស្ទះអាហារ ទឹកស្អាត និងថ្នាំពេទ្យ។
អ៊ីស្រាអែលត្រូវបានចោទប្រកាន់ពីបទ “ប្រល័យពូជសាសន៍” នៅតុលាការយុត្តិធម៌អន្តរជាតិ ដែលបានបញ្ជាឱ្យទីក្រុង Tel Aviv ធានាកងកម្លាំងរបស់ខ្លួនមិនប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងចាត់វិធានការដើម្បីធានាថា ជំនួយមនុស្សធម៌ត្រូវបានផ្តល់ដល់ជនស៊ីវិលនៅតំបន់ហ្គាហ្សា៕