អគ្គសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានចេញផ្សាយរបាយការណ៍បឋមមួយ កាលពីថ្ងៃព្រហស្បតិ៍ ស្តីពីលទ្ធផល ស៊ើបអង្កេតលើករណីធ្លាក់ឧទ្ធម្ភាគចក្រ ដែលដឹកប្រធានាធិបតី Ebrahim Raisi រដ្ឋមន្ត្រីការបរទេស Hossein Amir-Abdollahian និងមន្ត្រីមួយចំនួនទៀត។
-យោងតាមការវាយតម្លៃបឋម ឧទ្ធម្ភាគចក្រ បានបន្តនៅលើផ្លូវដែលបានកំណត់ទុកជាមុន ដោយមិនផ្លាស់ប្តូរផ្លូវហោះហើររបស់វាឡើយ។
អ្នកបើកយន្តហោះបានទាក់ទងជាមួយអ្នកបើកយន្តហោះនៃឧទ្ធម្ភាគចក្រ ពីរផ្សេងទៀតប្រហែលមួយនាទីកន្លះមុនពេលធ្លាក់។
របាយការណ៍បង្ហាញថា គ្មានដាននៃការបាញ់កាំភ្លើង ឬការខូចខាតត្រូវបានគេរកឃើញ នៅលើផ្នែកដែលនៅសល់នៃឧទ្ធម្ភាគចក្រនោះទេ ហើយថា ឧទ្ធម្ភាគចក្របានឆេះបន្ទាប់ពីធ្លាក់។
យ៉ាងណាមិញ លទ្ធផលចុងក្រោយនៃការស៊ើបអង្កេត នឹងត្រូវបានចែករំលែកនៅពេលដែលវាត្រូវបានបញ្ចប់។
គួរជម្រាបថា កាលពីថ្ងៃទី 19 ខែឧសភា ប្រធានាធិបតី Raisi បានចូលរួមពិធីសម្ពោធទំនប់វារីអគ្គិសនីនៅព្រំដែនអ៊ីរ៉ង់-អាស៊ែបៃហ្សង់។ ក្រោយត្រលប់មកវិញ ជាមួយរដ្ឋមន្ត្រីការបរទេស Amir-Abdollahian និងមន្ត្រីមួយចំនួន ឧទ្ធម្ភាគចក្ររបស់ Raisi បានធ្លាក់។
តាមសំណើរបស់អ៊ីរ៉ង់ Türkiye បានចាត់តាំងយានអវកាសគ្មានមនុស្សបើក AKINCI (UAV) សម្រាប់សកម្មភាពស្វែងរក និងជួយសង្គ្រោះ។
កូអរដោនេនៃបំណែកឧទ្ធម្ភាគចក្រដែលបានរកឃើញដោយ UAV ទួរគីត្រូវបានចែករំលែកជាមួយអាជ្ញាធរអ៊ីរ៉ង់។
ក្រុមអ៊ីរ៉ង់បានទៅដល់ទីតាំងហើយរាយការណ៍ថាគ្មានអ្នកនៅរស់រានមានជីវិត។
ទោះជាយ៉ាងណា បន្ទាប់ពីការបញ្ជាក់អំពីការស្លាប់របស់ Raisi អនុប្រធានាធិបតីទីមួយ Mohammad Mokhber ត្រូវបានតែងតាំងជាប្រធានាធិបតីបណ្តោះអាសន្ន ។
ខណៈដែលអនុរដ្ឋមន្ត្រីការបរទេស Ali Bagheri Kani ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសបណ្តោះអាសន្ន៕