(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា«ប៉ុន្មានថ្ងៃនេះមានការលើកឡើងថា ខ្ញុំសម្រេចឲ្យបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនៅថ្ងៃ១២ មិថុនា ២០២៤។
មិនមានរឿងបែបនេះទាល់តែសោះ។ការសម្រេចបើកការដ្ឋានសាងសង់នៅពេលណាវាជាសិទ្ធផ្តាច់មុខរបស់នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត។
មានតែការបំភ្លឺតាមបណ្តាញសង្គមបែបនេះទេទើបពន្លត់ភ្លើង បានឆាប់ដោយមិនព្រួយអង្គុយបក់ផ្សែង»៕