Breaking៖ ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីនៅប្រទេសហ្វីលីពីន បានកើនដល់៦៩នាក់ហើយ!

ប្រទេសហ្វីលីពីន កំពុងរងទុក្ខដ៏ធំមួយ បន្ទាប់ពីមានរញ្ជួយដីកម្រិត ៦.៩ រ៉ិចទ័រ វាយប្រហារខេត្ត Cebu នៅភាគកណ្តាលប្រទេសកាលពីយប់ថ្ងៃអង្គារទី៣០ខែកញ្ញា។ ការរញ្ជួយដីនេះបានបណ្ដាលឲ្យមនុស្ស៦៩នាក់បានស្លាប់ និងអ្នកជាច្រើនទៀតត្រូវជាប់នៅក្រោមកំទេចកំទី។

ប្រភពពីសារព័ត៌មានABC។

ចំណុចកណ្តាលរញ្ជួយដីស្ថិតនៅក្រោមសមុទ្រត្រឹមតែ ៥ គីឡូម៉ែត្រ ជិតទីក្រុងឆ្នេរសមុទ្រ Bogo ដែលមានប្រជាជនប្រហែល ៩០,០០០ នាក់។ កន្លែងនេះជាតំបន់រងគ្រោះធ្ងន់បំផុត និងរំពឹងថាចំនួនអ្នកស្លាប់នឹងកើនឡើង។

ក្រុមជួយសង្គ្រោះ រួមមានទាហាន ប៉ូលិស អ្នកស្ម័គ្រចិត្តស៊ីវិល និងសត្វឆ្កែស្វែងរក ត្រូវបានប្រើប្រាស់ដើម្បីស្វែងរកអ្នកនៅរស់។ ទោះយ៉ាងណា ភ្លៀងធ្លាក់ និងផ្លូវដែលរងការខូចខាត កំពុងរារាំងដំណើរការជួយសង្គ្រោះ។

អាជ្ញាធរបានបន្ថែមថា រដ្ឋាភិបាលកំពុងពិចារណាអំពីការស្នើសុំ ជំនួយអន្តរជាតិ ប្រសិនបើមានតម្រូវការ។
អាជ្ញាធរបានព្រមានថា ចំនួនអ្នកស្លាប់នឹងអាចកើនឡើង នៅពេលក្រុមជួយសង្គ្រោះបន្តស្វែងរកអ្នកជាប់ក្នុងកំទេចកំទី៕

Leave a Reply

Your email address will not be published. Required fields are marked *