(បន្ទាយមានជ័យ)៖ សមត្ថកិច្ចបានឃាត់ខ្លួននាយករងសាលាបឋម សិក្សាថ្មពួក ពាក់ព័ន្ធរំលោភសិស្សស្រីអាយុ១២ឆ្នាំ ថ្នាក់ទី៦សម្រេចរហូត១៣ដង។
ជាថ្នូរនឹងការដាក់ពិន្ទុល្អចំណាត់ ថ្នាក់ខ្ពស់ រួមនិងទឹកប្រាក់ចំនួន៩ម៉ឺនរៀល ។
ការឃាត់ខ្លួននេះធ្វើឡើង នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅអធិការដ្ឋាន នគរបាលស្រុកថ្មពួក ។
លោក វរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុក ថ្មពួកបានថ្លែងថា ជនសង្ស័យឈ្មោះ មន្ត សុមិត្ត ភេទប្រុសអាយុ៥៣ឆ្នាំ (ជា នាយករង សាលាបឋមសិក្សាថ្មពួក ) រស់នៅភូមិអណ្តូងខ្លុង ឃុំគំរូ ស្រុកថ្មពួក(ឃាត់ខ្លួន)។
ជននេះបានរំលោភសេពសន្ថវៈលើក្មេងស្រីរងគ្រោះម្នាក់អាយុ១២ឆ្នាំ (ជាសិស្សថ្នាក់ទី៦) ។
លោកស្រីឧត្តមសេនីយ៍ត្រី ឌីសុជាតិ ស្នងការរងទទួលបន្ទុក ការងារ ប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតជន ខេត្តបន្ទាយមានជ័យ បានលើកឡើងថា ក្រោយទទួលពាក្យបណ្តឹង ឈ្មោះ ទឹមញ៉ាន ភេទ ប្រុសអាយុ៦២ឆ្នាំ បានប្តឹងឈ្មោះ មន្ត សុមិត្ត ភេទ ប្រុស អាយុ ៥៣ឆ្នាំ (មុខរបបជានាយករងសាលា បឋមសិក្សាថ្មពួក) រស់នៅភូមិ អណ្តូងខ្លុង ឃុំគំរូ ស្រុក ថ្មពួក ពីបទ លួងចៅស្រីរបស់គាត់មានអាយុ ១២ឆ្នាំរៀនថ្នាក់ទី៦ សា លាបឋមសិក្សាថ្មពួក ។
ដែលឪពុកធ្វើទៅធ្វើការនៅប្រទេសថៃ រស់នៅ ជាមួយលោកតានិងលោកយាយ។
លោកស្រីបញ្ជាក់ថា ការប្តឹងចោទប្រកាន់ ពីបទរំលោភ សេពសន្ទវៈបានសម្រេច ចំនួន១៣ដងដែលប្រព្រឹត្តនៅអំឡុង ខែមេសា ឆ្នាំ ២០២៤ រំលោភបាន ចំនួន ៦ ដង នៅអំឡុង ខែឧសភា ឆ្នាំ ២០២៤ រំលោភបាន ចំនួន៧ដង ។
ដែលទូរស័ព្ទ ណាត់ទៅរំលោភក្នុងបណ្តាល័យសាលាបឋមសិក្សាថ្មពួក ដែល ថ្នូរនិង ពិន្ទុល្អចំណាត់ ថ្នាក់ខ្ពស់ និង អោយលុយសរុប៩ម៉ឺនរៀល ។
លោកស្រីឧត្តមសេនីយ៍ត្រី ឌីសុជាតិបានបញ្ជាក់ថា កម្លាំង អធិការនគរបាលស្រុកថ្មពួក បានឃាត់ខ្លួន ជនសង្ស័យ បញ្ជូនមកស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ដើម្បីបន្តនីតិវិធី៕